Issue 53

បើតាមប្រសាសន៍រដ្ឋមន្ត្រីពាណិជ្ជកម្ម Apiradi Tantraporn បានបញ្ជាក់នៅថ្ងៃទី២០ ថា បណ្ដាក្រុមហ៊ុនថៃគួរតែប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលប្រទេសថៃមានជាមួយនឹងបណ្ដាប្រទេសដទៃផ្សេងទៀតដែលប្រទេសថៃមានជាមួយនឹងបណ្ដាប្រទេសដទៃផ្សេងទៀត រួមទាំងប្រទេសឥណ្ឌា ដើម្បីទទួលបានគុណប្រយោជន៍លើដៃគូប្រកួតប្រជែងនានា។

ឥឡូវនេះប្រទេសថៃបានទទួលអត្ថប្រយោជន៍ពី FTA ចំនួនពីរ ជាមួយនឹងប្រទេសឥណ្ឌា – គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសថៃ និងប្រទេសឥណ្ឌា (TIFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងបណ្ដាប្រទេសអាស៊ាន-ឥណ្ឌា (AIFTA)។

នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំនេះ ការនាំចេញរបស់ថៃដែលស្ថិតនៅក្រោម TIFTA មានតម្លៃសរុបចំនួន ១៨៦,៧០លានដុល្លាសហរដ្ឋអាមេរិក ដែលវាជាតួលេខកើនឡើងចំនួន ១៣,៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ក្នុងរយៈពេលដូចគ្នា។ ក្នុងពេលដដែលនេះដែរ ការនាំចេញរបស់ថៃដែលស្ថិតនៅក្រោម AIFTA មានតម្លៃ៥៨១,៤៦លានដុល្លាសហរដ្ឋអាមេរិក ឃើញថាមានការធ្លាក់ចុះចំនួន៥,៩៨% បើប្រៀបទៅនឹងឆ្នាំ២០១៥។

 

367347