Issue 53

ប្រតិភូធុរកិច្ចអាល្លឺម៉ង់ដែលអញ្ជើញមកពី Magdeburg បានធ្វើទស្សនកិច្ចនៅការិយាល័យរបស់ DITP នៅក្នុងទីក្រុងបាងកក នៅថ្ងៃទី៣ ខែមិថុនា ដើម្បីពង្រឹងនូវចំណងទាក់ទងផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសថៃ និងប្រទេសអាល្លឺម៉ង់។

អគ្គនាយក DITP លោក Malee Choklumlerd បានមានប្រសាសន៍ថា "ប្រតិភូអាល្លឺម៉ង់បានអញ្ជើញសហគ្រិនថៃទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្មនៅក្នុងទីក្រុង Magdeburg និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយចង់រូមគ្នាអភិវឌ្ឍផលិតផលរបស់ថៃដោយដាក់បន្ថែមនូវរបកគំហើញការបង្កើតថ្មី ហើយធ្វើទីផ្សារផលិតផលទាំងនេះនៅក្នុងសហភាពអឺរ៉ុប"។ "ផលិតផលដែលមានសក្ដានុពលសម្រាប់ទីផ្សារនៅក្នុងទីក្រុង Magdeburg រួមមានសម្ភារដែលរចនាម៉ូដ និងផលិតផលនានា ព្រមទាំងសេវាកម្មសម្រាប់មនុស្សចាស់។"

កាលពីបីឆ្នាំមុន ការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសថៃ និងប្រទេសអាល្លឺម៉ង់ជាមធ្យម គឺមានចំនួនលើសពី ១០ពាន់លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

 

367237