Issue 53

DITP បានរៀបចំ ទិវាម៉ាកយីហោដែលទុកចិត្តបំផុតរបស់ប្រទេសថៃប្រកបដោយចីរភាព នៅថ្ងៃទី២០ ខែមិថុនា នៅឯសណ្ធាគារ S31 ក្នុងទីក្រុងបាងកក ដោយមានគោលបំណងចែករំលែកនូវចំណេះដឹងអំពីកិច្ចសហប្រតិបត្តិការទំនួលខុសត្រូវសង្គម (CSR), បរិស្ថាន និងពលកម្មទៅដល់បណ្ដាក្រុមហ៊ុនថៃដែលចាប់អារម្មណ៍ក្នុងការស្នើសុំយកស្លាកយីហោដែលទុកចិត្តបំផុតរបស់ប្រទេសថៃ (TTM) ប្រកបដោយកិត្យានុភាព។

អគ្គនាយកនៃវិទ្យាស្ថានថៃសម្រាប់ការផ្សព្វផ្សាយការររចនា និងការបង្កើតថ្មី DITP ឯកឧត្តម ML Kathathong Thongyai មានប្រសាសន៍នៅក្នុងកម្មវិធីនោះថា "បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៦៧៥ក្រុមហ៊ុនដែលបានទទួល TTM,"។ "ក្រុមហ៊ុនពាក់កណ្ដាល គឺស្ថិតក្នុងឧស្សាហកម្មចំណីអាហារ ក្រុមហ៊ុនមួយភាគបី ស្ថិតនៅក្នុងវិស័យឧស្សាហកម្មម៉ូដ ហើយភាគដែលនៅសល់គឺស្ថិតនៅក្នុងវិស័យសេវាកម្ម។"

TTM គឺជានិមិត្តសញ្ញានៃផលិតផល និងសេវាកម្ម ដែលមានគុណភាពជាអន្តរជាតិ – ជាចំណារបញ្ជាក់លើភាពល្អវិសេសនៅក្នុងប្រភេទដែលរាប់ចាប់ពីផលិតកម្មចំណីអាហារ ឧស្សាហកម្មធន់ធ្ងន់ ម៉ូដនិងជីវភាពរស់នៅ រហូតដល់ផលិតផលផ្នែកឱសថកម្ម និងការផ្គត់ផ្គង់ផ្នែកស្ប៉ា។ លក្ខខណ្ឌដែលតម្រូវឲ្យមាន ដើម្បីទទួលបាន TTM គឺអាស្រ័យទៅលើស្តង់ដាដែលទទួលស្គាល់ជាអន្តរជាតិ ដូចជា ISO 9001 សម្រាប់កម្មន្តសាលកម្ម និង ISO 14001 សម្រាប់ឧស្សាហកម្មវិនិយោគសាធារណៈ។

 

367136