Issue 52

The DITP គឺកំពុងធ្វើការយ៉ាងជិតដិតជាមួយនឹងស្ថាប័ន Fiera di Vicenza ដើម្បីជួយផ្សព្វផ្សាយលើកកម្ពស់ និងផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកនិងឆាកផ្លាស់ប្ដូរទំនិញគ្នានៅក្នុងការតាំងពិពរណ៍ត្បូង និងគ្រឿងអលង្ការលើកទី ៥៨នៅទីក្រុងបាងកក (BGJF 58) និង Vicenzaoro។

លោក MaleeChoklumlerd អគ្គនាយកនៃ DITP មានប្រសាសន៍ថា "DITP បានអញ្ជើញស្ថាប័ន Fiera di Vicenza ដែលជាអ្នករៀបចំកម្មវិធីបង្ហាញគ្រឿងអលង្ការអន្តរជាតិ Vicenzaoroឲ្យចូលរួមនៅក្នុងការតាំងពិពរណ៍ BGJF លើកទី ៥៨ នៅក្នុងខែកញ្ញា" ។

អ្នករៀបចំកម្មវិធីរបស់ Vicenzaoro បានជូនដំណឹងដល់ DITP ថាវិស័យពាណិជ្ជកម្មអ៊ីតាលីដែលទាក់ទងទៅនឹងការផលិតគ្រឿងឧបករណ៍សម្រាប់ឧស្សាកម្មត្បូង និងអលង្ការ គឺកំពុងសម្លឹងរកមើលការពង្រីកនូវការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយរៀបចំសម្រេចចូលរួមក្នុងការតាំងពិពរណ៍ BGJF លើកទី ៥៨។

BGJF លើកទី ៥៨ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ១១ ខែកញ្ញានៅឯសាលប្រកួត IMPACT, Muang Thong Thani, ទីក្រុងបាងកក។

 

368730