Issue 52

ក្រសួងពាណិជ្ជកម្ម (MoC)បានរៀបចំកម្មវិធីចំនួនពីរ ដើម្បីពង្រឹងចំណងទាក់ទងរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងវិស័យឯកជនរបស់ប្រទេសទាំងពីរ ថៃ និងកម្ពុជា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវ​ឱកាសពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។

ឧបរដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Suvit Maesincee បានប្រកាសថា ក្រសួងបានអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ជាង១០០នាក់ ពីក្នុងវិស័យរដ្ឋ និងឯកជន មកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ដើម្បីជួបជាមួយនឹងធុរជនថៃ ដើម្បីអភិវឌ្ឍបណ្ដាញពាណិជ្ជកម្មទៅវិញទៅមក។ ធុរជនមួយចំនួន បានបើករថយន្តទំនើបៗ និងម៉ូតូធន់ធំ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ និងត្រឡប់ពីកម្មវិធីជួបជុំវិញ។ ពិធីលាងសាយភោជន៍រាត្រីសមោសរ ដែលត្រូវបានប្រារព្ធឡើងនៅឯសណ្ធាគារ Dusit Thani ក្នុងទីក្រុងបាងកក នៅថ្ងៃទី ២៨ ខែឧសភា។

ក្រសួង ក៏នឹងរៀបចំនូវកម្មវិធីប្រតិបត្តិ ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០១៦ ដោយអញ្ជើញប្រតិបត្តិករដ៏មានសក្ដានុពលចំនួន ៦០នាក់ពីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនធំៗនៅក្នុងប្រទេសកម្ពុជា, ប្រទេសឡាវ, ប្រទេសភូមា, ប្រទេសថៃ និងប្រទេសវៀតណាម ឲ្យចូលរួមក្នុងសិក្ខាសាលា និងផ្លាស់ប្ដូរទស្សនៈទៅលើការសហការវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ។.

 

 

386828