Issue 52

រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Apiradi Tantraporn បានបញ្ជាទៅការិយាល័យនៃអគ្គនាយកដ្ឋាន DITP ទូទាំងពិភពលោក ត្រូវខំពេញទំហឹងដើម្បីជម្រុញការនាំចេញរបស់ថៃ នៅក្នុងឆមាសទីពីរ ឆ្នាំនេះ។

ឯកឧត្តម មានប្រសាសន៍កាលពីថ្ងៃទី ២៦ ខែឧសភា ថា "យើងកំពុងផ្ដោតទៅលើការលើកទឹកចិត្តក្នុងការនាំចេញផលិតផល និងសេវាកម្មរបស់ថៃ, ជាពិសេសគឺសេវាដែលស្ថិតក្នុងលំដាប់ថ្នាក់ដែលមានតម្លៃថ្លៃ ដូចជាទៅលើការរចនា, ទិន្នន័យ និងជីវចលជាលក្ខណៈឌីជីថល ក៏ដូចជាបង្កើននូវឱកាសវិនិយោគក្រៅប្រទេសដោយផ្ទាល់របស់ប្រទេសថៃ"។

ក្រសួងនឹងជួយដល់ការបញ្ជ្រាបនូវវិស័យពាណិជ្ជកម្មថៃ ទៅដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ដោយធ្វើការផ្សព្វផ្សាយការយល់ដឹងអំពីយីហោផលិតផលថៃ តាមរយៈពិពរណ៍ពាណិជ្ជកម្ម ដូចជាយីហោល្បីៗកំពូលរបស់ថៃ នៅក្នុងប្រទេសឡាវ និងសប្ដាហ៍ប្រទេសថៃខ្នាតតូច នៅក្នុងប្រទេសកម្ពុជា, ភូមា, ហ្វីលីពីន, វៀតណាម, ឥណ្ឌូណេស៊ី និងម៉ាលេស៊ី។

នៅក្នុងបួនខែដំបូងក្នុងឆ្នាំ ២០១៦, ការនាំចេញរបស់ប្រទេសថៃ បានធ្លាក់ចុះ ១,២៤% ស្មើនឹង US$៦៩,៣៧ ប៊ីលាន។ ទោះជាបែបនេះក្ដី ក្រសួងពាណិជ្ជកម្ម បានរក្សាគោលដៅរបស់ខ្លួនឲ្យកើនបាន ៥%ប្រចាំឆ្នាំ។

 

 

368753