Issue 52

អគ្គនាយកដ្ឋាន DITP រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពីទីផ្សារអាហារអ៊ីស្លាមនុញ្ញាត នៅក្នុងតំបន់អាស៊ាន នៅក្នុងគ្លីនិក មជ្ឈមណ្ឌលសេវានាំចេញច្រកតែមួយ ឆ្នាំ ២០១៦ នៅថ្ងៃទី២៦ ខែឧសភា នៅឯសណ្ធាគារ Emerald ក្នុងទីក្រុងបាងកក។

ជំនួយការ អគ្គនាយកនៃអគ្គនាយកដ្ឋាន DITP លោក Matyawongse Amatyakul បានមានប្រសាសន៍ថា វិស័យធុរកិច្ចរបស់ថៃ ត្រូវតែយល់អំពីច្បាប់ និងបញ្ញត្តិនានាដែលគ្រប់គ្រងទំនិញអាហារអ៊ីស្លាមនុញ្ញាតដែលទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជាឥរិយាបថអតិថិជន ដើម្បីផ្ដល់ជូននូវផលិតផលអាហារអ៊ីស្លាមនុញ្ញាតដែលមានគុណភាព។

ទិន្នន័យដែលទទួលបានពីអគ្គនាយកដ្ឋាន DITP បង្ហាញឲ្យឃើញថា ប្រទេសថៃបាននាំចេញនូវអាហារអ៊ីស្លាមនុញ្ញាតដែលមានតម្លៃ US$៦ ប៊ីលាន ទៅកាន់បណ្ដាប្រទេសដែលជាបណ្ដុំអ៊ីស្លាមសាសនិក នៅក្នុងឆ្នាំ ២០១៤, គឺកើនឡើង ១២,៥% ធៀបទៅនឹងឆ្នាំមុន។ ការនាំចេញសំខាន់ជាងគេ រួមមាន អង្ករ, ស្ករស, ប្រភេទអាហារសមុទ្រដែលបានចម្អិន និងច្រកកំប៉ុង។

 

 

368737