Issue 52

ស្ថាប័ន DITP និងសមាគមគ្រប់គ្រងសណ្ធាគារ និងបដិសណ្ធារកិច្ចថៃ បានរៀបចំនូវកិច្ចប្រជុំដៃគូធុរកិច្ចសម្រាប់ក្រុមហ៊ុននានាដែលស្ថិតក្នុងវិស័យឧស្សាហកម្ម សណ្ធាគារ និងភោជនីយដ្ឋានរបស់ថៃ និងភូមា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣​ ខែឧសភា នៅក្នុងទីក្រុងយ៉ង់ហ្គូន និងម៉ាន់ដាឡេ។

សហគ្រិនថៃ ចំនួនដប់ប្រាំបួនក្រុមហ៊ុន រាប់ទាំងម្ចាស់សណ្ធាគារ, ក្រុមហ៊ុនផ្ដល់ជូនផ្នែកគ្រប់គ្រងសណ្ធាគារ, អ្នកផ្គត់ផ្គត់ផលិតផល និងគ្រឿងប្រើប្រាស់សម្រាប់សណ្ធាគារ ព្រមទាំងម្ចាស់សណ្ធាគារ ២៣១សណ្ធាគារនៅភូមា, អ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យ និងក្រុមហ៊ុនពាណិជ្ជកម្មនានាជាច្រើនទៀតបានចូលរួម ក្នុងព្រឹត្តិការកិច្ចប្រជុំធុរកិច្ចនោះ។

អគ្គនាយក Malee Choklumlerd នៃអគ្គនាយកដ្ឋាន DITP បានមានប្រសាសន៍ថា "សកម្មភាពជាដៃគូគឺជាភាពជោគជ័យដ៏អស្ចារ្យ,"។ "ធុរជនវិស័យសណ្ធាគាររបស់ភូមា គឺកំពុងតែស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីប្រតិបត្តិការវិស័យសណ្ធាគាររបស់ពួកគាត់ ហើយពួកគាត់មួយចំនួន បានចាប់ផ្ដើមចរចារ [ជាមួយក្រុមហ៊ុនថៃ] រួចបាត់ទៅហើយ។ វិស័យជំនួញដែលផលិតនូវគ្រឿងបំពាក់បម្រើដល់សណ្ធាគារថៃនានា ក៏កំពុងតែស្វែងរកនូវទីផ្សារចែកចាយនៅក្នុងប្រទេសភូមា ដោយមានគម្រោងនឹងបើកអគារតាំងបង្ហាញនៅក្នុងទីក្រុងយ៉ង់ហ្គូនផងដែរ។"

 

 

368747