Issue 51

លោកជំទាវ Apiradi Tantraporn រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានថ្លែងកាលពីថ្ងៃទី17 ខែឧសភា​ថា ប្រទេសថៃ​បាន​កំណត់​គោលដៅ​បង្កើន​ពាណិច្ជកម្ម​ទ្វេភាពី​ជាមួយរុស្ស៊ីប្រាំដង​ក្នុងរយៈ​ពេល​​ប្រាំឆ្នាំ​រហូតដល់​ចំនួន 2.35 ពាន់លានដុល្លារ​អាមេរិក​ក្នុងឆ្នាំ​ 2015។

លោកនាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អូចា​ បាន​ធ្វើដំណើរទស្សនកិច្ច​ផ្លូវការ​មួយ​ទៅ​រុស្ស៊ី​ចាប់​ពី​ 17 ដល់ថ្ងៃទី 20 ខែឧសភា។ ក្នុងដំណើរទស្សនកិច្ច​នេះ សហគ្រាស​ឯកជន​ថៃ​ធំៗ​ចំនួន​ 30 មកពី​ផ្នែក​អាហារ កៅស៊ូ អេឡិកត្រូនិក និង​ហិរញ្ញវត្ថុ​បាន​ជួប​ជាមួយ​ពាណិជ្ជករ​ឯក​ជន​រុស្ស៊ី​ប្រមាណ 100 នាក់​ ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ធ្វើការបញ្ចុះបញ្ចូល​ក្រុមហ៊ុន​រុស្ស៊ី​ឱ្យ​បង្កើន​ការវិនិយោគ​ក្នុងប្រទេសថៃ។

ពាណិជ្ជករ​រុស៊្សីក្នុងប្រទេសថៃមានការពាក់ព័ន្ធខ្លាំងលើវិស័យទេសចរណ៍ សូហ្វវែរ និង​មាតិកាឌីជីថល។

 

 

368651