Issue 51

លោកជំទាវ​ Apiradi Tantraporn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​កាលពីថ្ងៃ​ទី 23 ខែឧសភា ថា ពាណិជ្ជករ​ថៃ​គួ​យកចិត្តទុកដាក់​ខ្លាំងបន្ថែម​ទៀត​ចំពោះ​អតិថិជន​អាមេរិក​និយាយ​ភាសា​អេស្បាញ ដែល​ជា​អ្នក​មាន​ថាមពល​ខ្ពស់​ក្នុងការ​ជាវ​ទិញ​នៅ​សហរដ្ឋអាមេរិក។

ដើម្បី​ជួយ​សហគ្រិន​ថៃ​ជ្រៀត​ចូល​ក្នុងទីផ្សារនេះ​ អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ (DITP) បានរៀបចំ​សិក្ខាសាលាមួយ​ក្រោមប្រធានបទឱកាសធំធេង​បន្ទាប់​របស់ប្រទេស​ថៃ៖ ទីផ្សារពលរដ្ឋអាមេរិកនិយាយភាសាអេស្បាញនៅ THAIFEX ថ្ងៃទី​26 ខែឧសភា ឆ្នាំ2016។ គោលបំណង​គឺដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​តម្រូវការ​របស់អតិថិជន​អាមេរិក​និយាយ​ភាសា​អេស្បាញ​ ខ្សែច្រវ៉ាក់​ចែកចាយផលិតផល​ និង​ឱកាស​សម្រាប់​ផលិតផល​ថៃ។ វាក៏​មាន​ការផ្គូផ្គង​សកម្ម​ភាព​រវាង​ពាណិជ្ជករថ្ងៃ​និង​អ្នកផ្គត់ផ្គង​ស្បៀងអាហារ​ពី​សហរដ្ឋអាមេរិក​លើ​ជំនាញ​ទីផ្សារពលរដ្ឋអាមេរិក​និយាយ​ភាសា​អេស្បាញផងដែរ។

មាន​អតិថិជនអាមេរិកនិយាយ​ភាសា​អេស្បាញចំនួន 55 លាននាក់​នៅក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ដែលត្រូវ​បានវាយតម្លៃថា​ចំនួន​នេះ​នឹង​កើន​រហូតដល់​ 127 លាននាក់​ក្នុង​ឆ្នាំ 2050 ឬ​ប្រហែល​ 29% នៃប្រជាជនសរុប។

 

 

368962