Issue 51

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរំពឹងថាគេហទំព័រ Thaitrade.com ដែលជា​គេហទំព័រទីផ្សារ​អនឡាញ​សម្រាប់អាជីវកម្ម​ទៅអាជីវកម្ម (B2B) របស់ប្រទេសថៃ នឹង​បង្កើត​ប្រាក់ចំណូល​យ៉ាង​តិច​ណាស់​ចំនួន 140 លានដុល្លារ (5 ពាន់លានបាត) តាមរយៈពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិកត្រូវនិក​ និង​ជួយ​បង្រៀន​សហគ្រានខ្នាតតូចនិងមធ្យម​ថៃប្រមាណ 15,000 អំពីទីផ្សារតាមប្រព័ន្ធអេឡិកត្រូនិក​ក្នុងរយៈពេលបីឆ្នាំ។

កាលពីថ្ងៃទី 22 ខែឧសភា លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ មានប្រសាសន៍ថា "គេហទំព័រ Thaitrade.com បានធ្វើការជាមួយដៃគូក្នុងវិស័យពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិកត្រូនិក រួមមាន Alibaba Group, ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្ម​ហុងកុង និងសមាគមនពាណិជ្ជកម្ម​អន្តរជាតិកូរ៉េក្នុងការបង្កើតទិន្នន័យមូលដ្ឋានពាណិជ្ជកម្ម​សម្រាប់ធ្វើការវិភាគ​ទិន្ននាការពាណិជ្ជកម្ម​សកល"។

គេហទំព័រ Thaitrade.com បានបង្កើតឡើងនៅឆ្នាំ 2011 និងរហូតមកដល់បច្ចុប្បន្ននេះ​មាន​សមាជិក​ចំនួន 116,034 សមាជិក ដែលក្នុងនោះមានអ្នកលក់​ចំនួន 18,358 និងអ្នកទិញ​ចំនួន​ 97,676 និង​មាន​ផលិតផល​ច្រើន​ជាង​ 240,000 ផលិតផល។ ការលក់ដាច់ច្រើន​បំផុត​រួមមាន​ផលិតផលអាហារនិង​ភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងសម្អាង ផលិតផលកសិកម្ម​ កាដូនិង​ សិប្បកម្ម និង​គ្រឿងសង្ហារឹម។ ប្រទេសដែល​ធ្វើការជាវ​ខ្ពស់ជាងគេ​មាន​ប្រទេសឥណ្ឌា ចិន សហរដ្ឋអាមេរិក និងប្រទេស​បាគីស្ថាន។

 

 

368775