Issue 50

ក្រុមហ៊ុនទាំង១២របស់ប្រទេសឈីលី និងអ្នកជំនួញថៃ៣៥នាក់បានចូលរួមជាម្ចាស់ផ្ទះក្នុងសកម្មភាពគូសភ្ជាប់ពាណិជ្ជកម្ម ដោយDITP និងការិយាល័យចរចាផ្នែកជំនួញ (DTN) ក្នុង សេនតារ៉ា ក្រេន នៅសេនត្រល់ ផ្លាសា លេតផ្រៅ ទីក្រុងបាងកក កាលពីថ្ងៃទី​ ៨។

"អ្នកនាំចូលឈីលីបានមានចំនាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផលិតផលថៃ មានដូចជា ម្ហូបអាហារ ផលិតផលស្បា គ្រឿងសំអាង សំលៀកបំពាក់ និងគ្រឿងសង្ហារឹម។ យើងគិតជាតំលៃក្នុងការសង្ឃឹមទុកយ៉ាងតូចបំផុត ១០លានដុល្លា (៣៥០ លានបាត) ក្នុងសក្តានុពលនៃការលក់ពេញមួយឆ្នាំ" តាមប្រសាសន៍របស់ នាយកចាត់ការទូទៅDITP ម៉ាលី ឆុកលុមឡឺត។

​DITPជួយជំរុញឲ្យអ្នកជំនួញថៃទទួលយកគុណសម្បត្តិនៃកិច្ចសន្យាហ្វ្រ៊ីជំនួញ (FTA) រវាងប្រទេសថៃ និងប្រទេសឈីលីដែលមានសុពលភាពតាំងពី ខែវិច្ឆកា ឆ្នាំ២០១៥។​ FTA រួមបញ្ចូល ការនាំចេញថៃ ជាពិសេស ផ្នែករថយន្ត និងគ្រឿងបំលាស់ ត្រីកំប៉ុង ប៉ូលីមើស គ្រឿងអគ្គីសនី គ្រឿងសំណង់ ជ័រកៅស៊ូ និងផលិតផលជ័រកៅស៊ូ និងត្បូងពេជ្យ។

ក្នុង២០១៥ ការនាំចេញថៃទៅកាន់ឈីលីមានតំលៃទឹកប្រាក់ ៦១២.២៤ លានដុល្លា និងនាំចូល មានតំលៃទឹកប្រាក់ ២៨២.៦៨ លានដុល្លា។

 

 

368788