Issue 50

ការនាំចេញ ត្បូងពេជ្យ និងគ្រឿងអលង្ការត្រូវបានសង្ឃឹមនឹងមានការកើនឡើងដល់ទៅ ១០% ដែលមានចំនួនទឹកប្រាក់ ៧.៨៩ ពាន់លានដុល្លា (២៧៨ ពាន់លានបាត) ក្នុងឆ្នាំនេះ ដែលតាមប្រសាសន៍របស់នាយក ចាត់ការទូទៅ ម៉ាលី ឆុកលុមឡឺត កាលពីថ្ងៃទី ២៦ ខែ មេសា។

"ទោះជាការលូតលាស់របស់សេដ្ឋកិច្ចពិភពលោកជួបនឹងការប្រកួតប្រជែងច្រើន តែការនាំចេញគ្រឿងអលង្ការ និងគ្រឿងតុបតែងនឹងកាន់តែលូតលាស់ខ្លាំងក្នុងទីផ្សារជាច្រើន ដោយសារផលិតផលរបស់យើងត្រូវ បានទទួលថាស្អាត​​ និងមានគុណភាព តាមប្រសាសន៍របស់ ឆុកលុមឡឺ"។

តាមរបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៦ ការនាំចេញគ្រឿងអលង្ការ និងគ្រឿងតុប តែង ក្រៅពីមាស បានកើនឡើងដល់៣.១% ក្នុងតំលៃទឹកប្រាក់ ១.៩៨ ពាន់លានដុល្លា និងការនាំចេញគ្រឿងអលង្ការ និងគ្រឿងតុបតែងប្រដាប់ដោយមាសមានការកើនឡើងដល់ ៧២.៣% ក្នុងតំលៃទឹកប្រាក់ ៤.៧២ ពាន់លានដុល្លា។

DITP នឹងធ្វើជាម្ចាស់ផ្ទះនៃការតាំងបង្ហាញ ត្បូងពេជ្យ និងគ្រឿងអលង្ការទីក្រុងបាងកកលើកទី៥៨ ចាប់ពីថ្ងៃទី ៧ ខែកញ្ញា ដល់ថ្ងៃទី ១១ ខែកញ្ញា នៅអ៊ីមភេក មឿងថង ថានី។ មានចំនួនការចូលរួមប្រហែល៣០០០០ ពីជុំវិញពិភពតាមការសង្ឃឹមទុក។

 

369132