Issue 49

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​អញ្ជើញ​សហគ្រិន​អាស៊ានឱ្យ​ចូល​រួម​បង្ហាញ​​ផលិតផល​របស់​ពួកគេ​ នៅឯ​ពិព័រណ៌​​សរីរាង្គ​និង​ធម្មជាតិ​ឆ្នាំ​២០១៦ ចាប់​ពីថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែ​កក្កដា​ នៅ​ Queen Sirikit National Convention Centre ទីក្រុង​បាងកក។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោកស្រី Apiradi Tantraporn ​ បាន​មាន​ប្រសាសន៍ថា "ក្រសួង​​ពាណិជ្ជក​ម្ម​ដឹង​ពី​សារៈ​សំខាន់​នៃ​អាស៊ាន ​ដែល​ជាទីតាំង​ផលិត​ផល​ជា​សកល​ដែល​មាន​សារៈ​សំខាន់​​​ និង​​ប្រទេស​នាំចេញ​ផលិត​ផល​អាហារ​និង​ផលិតផល​កសិកម្ម​​ ហើយ​យើង​មាន​ផែន​ការ​ក្នុង​រៀបចំ​​​ពិព័រណ៌​នេះ​ទៅ​ជា​ពិព័​រណ៌​​សរីរាង្គ​និង​ធម្មជាតិ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ"។

ផ្នែក​សំខាន់ៗសម្រាប់​ពិរព័ណ៌​ឆ្នាំ​នេះ​រួម​មាន​ ពិព័រណ៌ASEAN ភូមិ​សរីរាង្គ ការបង្ហាញ​ផលិតផល​និង​ការ​និយាយ​ពី​ផលិតផល​សរីរាង្គ។

តម្លៃនៃ​ផលិតផល​សរីរាង្គ​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​៥៧​លាន​ដុល្លារ​អាមេរិក​ (២​ពាន់​លាន​បាត) ដែល​ក្នុង​នោះ​ការ​នាំចេញ​មាន​ចំនួន​​៧៧.៩%។

 

 

387928