Issue 49

សកម្ម​ភាព​ស្វែង​រក​ដៃគូ​​ពាណិជ្ជកម្ម​ ដែល​បាន​រៀបចំ​ដោយ Thaitrade.com បាន​នាំឱ្យ​មាន​ការ​ចរចា​​ពាណិជ្ជកម្ម​ចំនួន២៧២ អំឡុង​ពេល​​ពិព័រណ៌គ្រឿង​បន្លាស់​រថយន្ត​របស់​ប្រទេស​ថៃឆ្នាំ​២០១៦ (TAPA ២០១៦)។

អគ្គនាយក​ DITP លោកស្រី Malee Choklumlerd បាន​ពន្យល់​ថា ព្រឹត្តិការណ៍​នេះ​គឺអនុវត្ត​ស្រប​​​តាម​យុទ្ធសាស្ត្រ​រួម​ប្រចាំឆ្នាំ​របស់​នាយកដ្ឋាន។

លោក​ស្រី​​បានមាន​ប្រសាសន៍​​នៅថ្ងៃទី​២៨ ខែ​មេសា​ថា " DITP រំពឹង​ថានឹង​ទាក់​ទាញ​​ក្រុមហ៊ុនឱ្យ​​ចូលរួម​ក្នុង​សកម្មភាព​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​ចំនួន​លើស​ពី​​ ១០០០ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដើម្បីបង្កើន​​តម្លៃ​នៃ​ការ​នាំចេញ​របស់​ផលិតផល​ថៃ​"។

TAPA ឆ្នាំ​២០១៦ ត្រូវ​បាន​ប្រារព្ធ​នៅ​ BITEC Bangna ទីក្រុង​បាង​កក ចាប់​ពី​ថ្ងៃទី​០៧​ ដល់​ថ្ងៃទី​១០ ខែ​មេសា។

 

 

368968