Issue 49

កាលពី​ថ្ងៃទី​២៦ ខែ​មេសា អគ្គនាយក​ DITP លោកស្រី Malee Choklumlerd បានប្រកាស​ថា DITP មានគោលបំណងក្នុង​ការ​បង្កើន​ភាព​ប្រកួត​ប្រជែង​នៃ​ SMEs តាម​រយៈ​គម្រោង SMEs Pro-Active ដែល​មាន​រយៈ​ពេល​៣ ឆ្នាំ (២០១៦-២០១៨)។

លោកស្រី​ Choklumlerd បានបន្ត​ទៀតថា "គម្រោង SMEs Pro-Active គឺជា​ឱកាសសម្រាប់ SMEs ក្នុង​ការទទួលបាន​បទពិសោធន៍ប្រកប​ជំនួញ​នៅ​បរទេស​និង​យល់​ដឹង​ពី​អាកប្បកិរិយា​របស់​អ្នកទិញនិង​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ដទៃទៀត"។

គម្រោង​នេះ​មាន​លក្ខណៈ​ស្របគ្នា​នឹង​ផែនការ​លើក​កម្ពស់​ការនាំចេញ​ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន ហើយ​​មាន​ថវិកា​ចំនួន ៤០០​លាន​បាត (១១.៤​លាន​ដុល្លារ​អាមេរិក)។

គម្រោងកាល​​ពីមុន​ (2013-2015) បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ចំនួន ២,៦០២ ក្រុមហ៊ុន​ក្លាយ​ជា​ក្រុមហ៊ុន​នាំ​ចេញ។ ក្នុង​អំឡុង​ពេល​នោះ ក្រុមហ៊ុន​ទាំងនោះ​បាន​ចូលរួម​ក្នុងសកម្ម​ភាព​ស្វែង​រក​ដៃគូ​​ពាណិជ្ជកម្ម​ចំនួន ៤២៧ ដែល​បាន​បង្កើត​ចំណូល​ចំនួន ២៦៩លាន​ដុល្លារ​អាមេរិក​។​

 

 

368975