Issue 49

យោង​តាម​របាយការណ៍​ពីការិយាល័យ DITP ក្នុង​ទីក្រុង Miami បានបង្ហាញថា ទីផ្សារ​ចំណី​អាហារ​សម្រាប់​សត្វ​ឆ្កែ​និង​ឆ្មានៅ​សហរដ្ឋអាមេរិក​ មាន​តម្លៃ ២១.១៩ពាន់លាន​ដុល្លារអាមេរិក​ ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ដល់ ២៨.១៩ពាន់លាន​ដុល្លារ​អាមេរិកនៅឆ្នាំ​២០២០។

កាលពី​ថ្ងៃទី​១៦ ខែ​មេសា អគ្គនាយក​ DITP លោក​ស្រី​ Malee Choklumlerd បានមាន​ប្រសាសន៍ថា "រោងចក្រ​ផលិត​និង​អ្នកនាំចេញ​ចំណី​សត្វ​ឆ្កែ​និង​ឆ្មា​ក្នុង​ប្រទេស​ថៃ​ ដែល​មាន​ចំណាប់អារម្មណ៍ចូល​​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​គួរ​តែធ្វើការ​​សិក្សា​ដោយ​ប្រុង​ប្រយ័ត្នលើ​សេចក្តី​ណែនាំ USFDA ស្តីពី​ការនាំ​ចូល​​ចំណីសត្វចិញ្ចឹម"។

នាពេល​បច្ចុប្បន្ន​នេះ ការនាំចេញ​ចំណីសត្វ​ឆ្កែ​និង​ឆ្មា​ពី​ប្រទេស​ថៃ​ទៅកាន់​សហរដ្ឋអាមេរិក​មាន​ចំនួន​ ១៩១​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ ផលិតផល​ដែលមាន​តម្រូវ​ការ​ខ្ពស់​រួម​មាន ចំណីសត្វ​សរីរាង្គ​ និង​អាហារ​ទាំងឡាយ​ដែល​ផលិត​ពីគ្រឿងផ្សំ​ធម្មជាតិ​ និង​​ចំណីអាហារ​ដែល​គ្មាន​សារធាតុ​ប្រតិកម្ម​ ដូចជា​សារធាតុដែល​មាន​ជាតិស្អិត gluten ។

 

 

375145