Issue 49
យោងតាមរបាយការណ៍ពីការិយាល័យ DITP ក្នុងទីក្រុង Miami បានបង្ហាញថា ទីផ្សារចំណីអាហារសម្រាប់សត្វឆ្កែនិងឆ្មានៅសហរដ្ឋអាមេរិក មានតម្លៃ ២១.១៩ពាន់លានដុល្លារអាមេរិក ហើយត្រូវបានរំពឹងទុកថានឹងកើនឡើងដល់ ២៨.១៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។
កាលពីថ្ងៃទី១៦ ខែមេសា អគ្គនាយក DITP លោកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "រោងចក្រផលិតនិងអ្នកនាំចេញចំណីសត្វឆ្កែនិងឆ្មាក្នុងប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ចូលក្នុងទីផ្សារសហរដ្ឋអាមេរិកគួរតែធ្វើការសិក្សាដោយប្រុងប្រយ័ត្នលើសេចក្តីណែនាំ USFDA ស្តីពីការនាំចូលចំណីសត្វចិញ្ចឹម"។
នាពេលបច្ចុប្បន្ននេះ ការនាំចេញចំណីសត្វឆ្កែនិងឆ្មាពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ១៩១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផលិតផលដែលមានតម្រូវការខ្ពស់រួមមាន ចំណីសត្វសរីរាង្គ និងអាហារទាំងឡាយដែលផលិតពីគ្រឿងផ្សំធម្មជាតិ និងចំណីអាហារដែលគ្មានសារធាតុប្រតិកម្ម ដូចជាសារធាតុដែលមានជាតិស្អិត gluten ។