Issue 49

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោកស្រី​​ Apiradi Tantraporn និង​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ Michael B. Froman បាន​បង្កើត​នូវ​កិច្ច​ពិភាក្សា​ស្តីពី​ការពង្រីក​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ នៅក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​​និង​វិនិយោគ (TIFA) នៅវ៉ាស៊ីន​តោន​ ឌីស៊ី​​ កាលពីថ្ងៃទី២២ ខែមេសា។

លោកស្រី​ Tantraporn បាន​មាន​ប្រសាសន៍​ថា "ប្រទេស​ថៃបាន​​ស្នើ​សុំ​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​ GSP (General Scheme of Preference) ​សម្រាប់​ទំនិញ​ថៃ​បន្ថែម រួម​មាន​ទំនិញ​សម្រាប់​ធ្វើដំណើរ​និង​ទឹកដូង​ ព្រោះ​តម្រូវ​ការ​នេះ​មាន​ការ​​​កើនឡើង​នៅ​សហរដ្ឋ​អាមេរិក"។

កិច្ច​ពិភាក្សា​ដទៃ​ទៀត​រួម​មាន សិទ្ធិ​កម្មសិទ្ធ​បញ្ញា ច្បាប់​ស្តីពី​សុវត្ថិ​ចំណីអាហារ​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​នឹង​បណ្ណ​ប៉ា​តង់​សម្រាប់​មន្ត្រី​ថៃ។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​​ឆ្នាំ​កន្លង​ទៅនេះ សហរដ្ឋអាមេរិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី៣ ធំជាង​គេ​នៅ​ប្រទេស​ថៃ​ ដែល​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង​ដល់​ ៣៧.៩២ ពាន់លានដុល្លារអាមេរិក​ ក្នុង​នោះ​ការ​នាំចេញ​របស់​ប្រទេសថៃ​ទៅ​សហរដ្ឋអាមេរិក​មាន​ចំនួន​ ២៤.០៥ពាន់​លានដុល្លារ​អាមេរិក​ និង​ការ​នាំចូល​មាន​ចំនួន ១៣.៨៦ពាន់​លាន​ដុល្លារ​អាមេរិក។

 

368701