Issue 49

គម្រោង The Smart Online SMEs (S.O.S.) ដែល​បង្កើត​ដោយ Thaitrade.com ត្រូវ​បាន​ប្រកាស​ថា​​ជា​ម្ចាស់​រង្វាន់​កិច្ច​ប្រជុំ​ពិភពលោក​ស្តីពី​សង្គម​ព័ត៌ Word Summit on the Information Society (​រង្វាន់ WSIS ឆ្នាំ​២០១៦) កាលពីថ្ងៃទី០៣ ខែ​ឧសភា។

អគ្គនាយក DITP លោកស្រី​ Malee Choklumlerd បាន​មាន​ប្រសាសន៍ថា "DITP មានកិត្តិយស​ក្នុង​ការ​ផ្តល់​សេវា​តាម​រយៈ​គម្រោង S.O.S. ដែល​បាន​បង្កើត​ដោយ Thaitrade.com ។ "ការបោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ បាន​ធ្វើ​ឱ្យ​គម្រោង​ឈ្នះរង្វាន់ WSIS ឆ្នាំ​២០១៦ ដែល​បាន​ទទួលស្គាល់​ការ​ប្រើប្រាស់បណ្តាញ​សង្គម​ឌីជីថល ​សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នានៅ​ក្នុង​មាតិកា​ព័ត៌មាន​និង​ភាពសម្បូរ​បែប ​ដែលប្រកប​ដោយ​ការ​​ច្នៃប្រឌិត​​​​។"

ចាប់តាំងពីឆ្នាំ​២០១៣ គម្រោង​ S.O.S. បាន​បង្កើន​សមត្ថភាព​ពាណិជ្ជកម្ម​អនឡាញ​របស់​សហគ្រិន​ជនជាតិ​ថៃ​ចំនួន១,៦៨៤ រូប ជាមួយ​នឹង​ប្រតិបត្តិការ​អនឡាញ​សរុប​ដែល​មាន​តម្លៃ​លើស​ពី ៥៦​លានដុល្លារ​អាមេរិក (២,០០០ លាន​បាត)។

រង្វាន់ WSIS ឆ្នាំ​២០១៦ ត្រូវ​បាន​រៀបចំដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​នៃ​អង្គការ​សហ​ប្រជាជាតិ។​

 

 

 

386846