Issue 49
គម្រោង The Smart Online SMEs (S.O.S.) ដែលបង្កើតដោយ Thaitrade.com ត្រូវបានប្រកាសថាជាម្ចាស់រង្វាន់កិច្ចប្រជុំពិភពលោកស្តីពីសង្គមព័ត៌ Word Summit on the Information Society (រង្វាន់ WSIS ឆ្នាំ២០១៦) កាលពីថ្ងៃទី០៣ ខែឧសភា។
អគ្គនាយក DITP លោកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "DITP មានកិត្តិយសក្នុងការផ្តល់សេវាតាមរយៈគម្រោង S.O.S. ដែលបានបង្កើតដោយ Thaitrade.com ។ "ការបោះឆ្នោតតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យគម្រោងឈ្នះរង្វាន់ WSIS ឆ្នាំ២០១៦ ដែលបានទទួលស្គាល់ការប្រើប្រាស់បណ្តាញសង្គមឌីជីថល សម្រាប់ប្រាស្រ័យទាក់ទងគ្នានៅក្នុងមាតិកាព័ត៌មាននិងភាពសម្បូរបែប ដែលប្រកបដោយការច្នៃប្រឌិត។"
ចាប់តាំងពីឆ្នាំ២០១៣ គម្រោង S.O.S. បានបង្កើនសមត្ថភាពពាណិជ្ជកម្មអនឡាញរបស់សហគ្រិនជនជាតិថៃចំនួន១,៦៨៤ រូប ជាមួយនឹងប្រតិបត្តិការអនឡាញសរុបដែលមានតម្លៃលើសពី ៥៦លានដុល្លារអាមេរិក (២,០០០ លានបាត)។
រង្វាន់ WSIS ឆ្នាំ២០១៦ ត្រូវបានរៀបចំដោយសហភាពទូរគមនាគមន៍អន្តរជាតិនៃអង្គការសហប្រជាជាតិ។