Issue 48

អគ្គនាយក DITP លោក Malee Choklumlerd បានថ្លែងកាលពីថ្ងៃទី 10 ខែមេសាថា DITP បានកំណត់ឡើងនូវផែនការយុទ្ធសាស្រ្ដ ដើម្បីស្វែងរកឱកាសអាជីវកម្ម ក្នុងទីក្រុង 16 Tier II ក្នុងប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និង វៀតណាម ដូចជាទីក្រុង ម៉ាន់ដាឡៃ សៀមរាប និងហ្លួងព្រះបាង ។

"យើងនឹងចាត់តំណាងពាណិជ្ជកម្មរបស់យើង ដើម្បីលក់ផលិតផលនៅក្នុងទីក្រុងដែលបានកំណត់គោលដៅ ក៏ដូចជាធ្វើការអញ្ជើញអ្នកទិញ និងអ្នកនាំចូលឱ្យមកជួបនៅរោងចក្រផលិតនៅប្រទេសថៃ ។ លោក Choklumlerd បានឱ្យដឹងថា យើងនឹងរៀបចំសកម្មភាពផ្សព្វផ្សាយផលិតផលនៅទីផ្សារទាំងនេះ ដើម្បីបង្កើនតម្រូវការ "។

លើសពីនេះ ចំពោះការរៀបចំដាក់បង្ហាញពាណិជ្ជកម្ម ដូចជា ថៃឡេនវីក និង មីនីថៃឡេនវីក DITP នឹងរៀបចំវេទិកា CLMVT មួយមានចំណងជើងថា " ដំណើរឆ្ពោះទៅចែករំលែកដ៏រីកចម្រើន ពីថ្ងៃទី 16 ខែមិថុនា ដល់ថ្ងៃទី 18 នៅទីក្រុងបាងកក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងចំណោមប្រទេសចំនួនប្រាំ ។

 

 

368759