Issue 48

DITP កំពុងជំរុញក្រុមហ៊ុនកែសម្ផស្សដ៏បុរាណរបស់ថៃឱ្យធ្វើការនាំចេញទៅកាន់ សហព័ន្ធអារ៉ាប់រួម (UAE) ។ អគ្គនាយក DITP លោក Malee Choklumlerd បានមានប្រសាសន៍កាលពីថ្ងៃទី 08 ខែមេសា ថា សហព័ន្ធអារ៉ាប់រួម គឺជាទីផ្សារ​សំខាន់មួយ សម្រាប់ផលិតផលគ្រឿងសំអាង និងផលិតផលហាឡាល់ ហើយវាអាចត្រូវបានប្រើជាមជ្ឈមណ្ឌលចែកចាយមួយសម្រាប់តំបន់នេះ ។

នាងនិយាយថា៖ " ផលិតផលកែសម្ផស្សបុរាណរបស់ថៃ មានសក្តានុពលសម្រាប់កំណើននៅក្នុងទីផ្សារនេះ ដោយសារពួកគេមានតែមួយគត់ " ។

"ក្រៅពីមានគុណភាពខ្ពស់ យើងត្រូវតែដាក់បង្ហាញជូនគ្រឿងសំអាងទាំងនោះ ដោយធ្វើការវេចខ្ចប់យ៉ាងស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ដើម្បីប្រកួតប្រជែងជាមួយផលិតផលដែលមកពីបណ្តាប្រទេសផ្សេងទៀត "។ ទីផ្សារផលិតផលគ្រឿងសំអាង និងថែរក្សាផ្ទាល់ខ្លួន ក្នុងសហព័ន្ធអារ៉ាប់រួម ត្រូវបានព្យាករថានឹងកើនឡើងដល់ 4.8% នៅឆ្នាំនេះ ។

 

 

368764