Issue 48

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលោក Aradi Tantraporn បានទស្សនៈកិច្ចទីក្រុងហុងកុង ពីថ្ងៃទី 5 ដល់ទី 7 ខែមេសា
ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ និងជំរុញការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ។

ក្រុមហ៊ុននាំចេញរបស់ថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុននាំអង្ករចូលរបស់ ហុងកុង​ ដើម្បីលក់អង្ករដែលមានគុណភាពចំនួន 150,000 តោន ។ ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នា ក្រុមហ៊ុនចំនួន 7 របស់ ហុងកុង បានព្រមព្រៀងទិញអង្ករ 150,000 តោន ពីក្រុមហ៊ុននាំអង្ករចេញរបស់ថៃ ។

ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើនភាគហ៊ុនទីផ្សាររបស់ប្រទេសថៃនៅក្នុងទីក្រុងហុងកុង ពី 57% ទៅ 65% ក្នុងឆ្នាំ 2016 ដោយបង្កើនដល់ទៅ 300,000 តោន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ។

 

 

389169