Issue 47

DITP បានប្រកាសបើកពានរង្វាន់ការរចនាម៉ូដប្រសើរបំផុត (Design Excellence Award) (ហៅថាDEmark) ឆ្នាំ2016 នៅថ្ងៃទី11 ខែមីនា នៅ IMPACT Muang Thong Thani ទីក្រុងបាងកក។

លោក Supapat Ongsangkoon អគ្គនាយករងនៃ DITP បានថ្លែងថារហូតមកដល់ពេលនេះវាជាឆ្នាំទី9 ហើយ Demark នៅតែឈររឹងម៉ាំក្នុងការគាំទ្រដល់សហគ្រិននិងអ្នករចនាម៉ូដរបស់ថៃក្នុងការបន្ថែមតម្លៃនិងធ្វើឱ្យមានភាពផ្សេងគ្នាក្នុងទម្រង់ជាការរចនានិងតួនាទី។

គាត់បានបញ្ជាក់ថា ឡូហ្គោ DEmark គឺជាករធានានៃការរចនានិងស្តង់ដាគុណភាពអន្តរជាតិ។
លោក Ongsangkoon បាននិយាយថា "ក្នុងឆ្នាំនេះ DITP រំពឹងថានឹងមានការចូលរួមច្រើនថែមទៀតជាមួយគំនិតនិងការរចនាម៉ូដថ្មីៗ"។
នៅឆ្នាំ 2016 មានផលិតផល 6 ប្រភេទដូចជា៖ គ្រឿងសង្ហារឹម វត្ថុអនុស្សាវរីយ៍ និងវត្ថុសម្រាប់តុបតែង/សម្ភារៈសម្រាប់គ្រួសារ សម្លៀកបំពាក់បង្ហាញម៉ូដ/ទំនិញស្បែកជើងនិងគ្រឿងអលង្កា/វេយណភណ្ឌ សម្ភារៈលំនៅស្ថាន/សម្ភារៈការិយាល័យនិងរោងចក្រ អាហារ ការវេចខ្ចប់ទំនេញសុខភាពនិងសម្រស់និងការរចនាម៉ូដ។

ភាគីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យផលិតផលរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ DEmark 2016 ចាប់ពីពេលនេះរហូដល់ថ្ងៃទី30 ខែមេសា តាមរយៈគេហទំព័រ

 www.demarkaward.net. 

368772