Issue 47

រដ្ឋសភាពជាតិ (NLA) បានអនុម័តយល់ព្រមឱ្យប្រទេសថៃលុបបាត់ពន្ធគយលើទំនិញពាក់ព័ន្ធនឹង IT ចំនួន 524 មុនចាប់ពីថ្ងៃ 1 ខែកក្កដាតទៅ យោងតាមកិច្ចព្រមព្រៀងនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Apiradi Tantraporn មានប្រសាសន៍កាលពីថ្ងៃទី 21 ខែមីនា ថា ទំទិញចំនួន 524 មុខនឹងត្រូវកាត់ចេញពីពន្ធគយដូចបានកំណត់ក្នុងរយៈពេល។ ផលិតផលទំនិញ 324 ដំបូងនឹងរួមមានគ្រឿងបន្លាស់ម៉ាស៊ីនបោះពុម្ព ម៉ូទ័រអគ្គិសនីនិងហ្វីលសម្រាប់ការថតវីដេអូ។ ការកាត់បន្ថយពន្ធគយននឹងបើកនូវឱកសនានាដល់ការនាំចូលផលិតផលជាច្រើនផ្សេងទៀតពីសហរដ្ឋអាមេរិកនិងសហគមន៍អ៊ឺរ៉ុប។

ឯកឧត្តម Tantraporn មានប្រសាសន៍ថា
"វានឹងពង្រឹងការប្រកួតប្រជែងនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសថៃ។ វាក៏អាចជួយទាកទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុនក្នុងប្រទេសថៃផងដែរ និងគាំទ្រនូវការបង្កើតក្រុមសម្រាប់ផលិតផលអេឡិកត្រូនិកនិងផលិតផលឌីជីថល"។
ឧស្សាហកម្ម IT របស់ប្រទេសថៃបានទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស (FDI) មានតម្លៃប្រមាណ 70 ពាន់លានបាត (ប្រមាណ 1.98 ពាន់លានដុល្លារ) និងផ្តល់ការងារដល់ប្រជាជនច្រើនជាង 65,000 នាក់។

 

369148