Issue 47

ឯកឧត្តម Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច រួមជាមួយគណៈប្រតិភូពីភ្នាក់ងាររដ្ឋាភិបាលនិងវិស័យឯកជនបានទស្សនកិច្ចនៅស្រីលង្កាពីថ្ងៃទី 8 ដល់ 12 ខែមិនា ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ឯកឧត្តម Apiradee Tantraporn រដ្ឋមន្ត្រីពាណិជ្ជកម្មមានប្រសាសន៍ថា ក្រុមហ៊ុនថៃចំនួន 14 រួមទាំង Sahapat Group, the Charoen Pokphand Group, Thai Beverage plc និង Italian-Thai Development plc ក៏ដូចជាសាជីវកម្មធំៗចំនួន 14 របស់ស្រីលង្កាបានចូលរួមក្នុងសកម្មភាពផ្គូរផ្គងអាជីវកម្ម ដែលផ្តល់លទ្ធផលភ្លាមៗក្នុងប្រតិបត្តិការចំនួន 972,000 ដុល្លារ (ប្រមាណ 36 លានបាត) និង12 លានដុល្លារ (ប្រមាណ 444 លានបាត) ក្នុងការលក់អំឡុងពេលមួយឆ្នាំ។

ឯកឧត្តម Tantraporn មានប្រសាសន៍ថា "ប្រទេសស្រីលង្កាគឺជាទីផ្សារនាំចេញដ៏មានសក្តានុពលខ្ពស់មួយសម្រាប់ផលិតផលថៃរួមមានចំណីអាហារ ឱសថ ផលិតផលថែរក្សាស្បែក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមទឹក ច្រវ៉ាក់ទោចក្រយាននិងធុងហ្គាស់។ ពួកគេក៏ត្រូវការជំនួយពីប្រទេសថៃសម្រាប់វិស័យជាច្រើនផងដែរ ដូចជាវិស័យកសិកម្ម ទេសចរណ៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ"។

 

368769