Issue 47

DITP នឹងរៀបចំការតាំងពិពណ៌ត្បូងពេជ្រនិងគ្រឿងអលង្ការក្រុងបាងកកលើកទី 58 ចាប់ពីថ្ងៃទី 7 ដល់ 11 ខែកញ្ញា នៅ IMPACT Muang Thong Thani ទីក្រុងបាងកក។

អគ្គនាយក DITP លោក Malee Choklumlerd មានប្រសាសន៍ថាការតាំងពិពណ៌នឹងបង្ហាញពីគុណភាពនៃផលិតផលគ្រឿងអលង្ការរបស់ប្រទេសថៃដែលបំពេញតាមតម្រូវការថ្មីៗនៃទីផ្សាសកល។ ការតាំងពិពណ៌នឹងមានការរៀបចំប្លង់ថ្មីមានដូចជាកន្លែងរចនាម៉ូដ កន្លែងម៉ាកគ្រឿងអលង្ការថៃល្បីៗ និងការបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ដែលមានគ្រឿងអលង្ការសម្រាប់មនុស្សចាស់ សត្វចិញ្ចឹម គ្រឿងអលង្ការសម្រាប់កូនក្រមុំនិងគ្រឿងអលង្ការជាច្រើនផ្សេងទៀត។

លោក Choklumlerd ថ្លែងថា "រដ្ឋាភិបាលបានបន្ធូបន្ថយបទប្បញ្ញត្តិសម្រាប់ឧស្សាហកម្មគ្រឿងអលង្ការដើម្បីសម្រួលដល់អាជីវកម្ម។ យើងសង្ឃឹមយ៉ាងមុតម៉ាំថា វិស័យឯកជននឹងសហការជាមួនាយកដ្ឋានដើម្បីធ្វើឱ្យព្រឹត្តិការណ៍តាំងពិពណ៌ត្បូងពេជ្រនិងគ្រឿងអលង្ការទីក្រុងបាងកកក្លាយជាព្រឹត្តិការណ៍ធំបំផុតមួយនៃព្រឹត្តិការណ៍តាំងពិពណ៌ត្បូងពេជ្រនិងគ្រឿងអលង្ការកំពូលៗទាំងបីរបស់ពិភពលោកនាឆ្នាំ 2018"។

ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍អាចកក់បញ្ជរតាំងបង្ហាញតាមរយៈ DITP លេខទូរស័ព្ទ +66 2 507 8392-3 ឬអ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

 

369132