Issue 47

កាលពីថ្ងៃទី20 ខែមីនា អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Suvit Maesincee បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ឯកឧត្តម Woo Tae-hee ក្នុងអំឡុងពេលនៃទស្សនកិច្ចជាផ្លូវការនៅអាស៊ីបូព៌ា ក្នុងគោលបំណងដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។

ឯកឧត្តម Maesincee បានជម្រាបជូនដំណាងប្រទេសកូរ៉េខាងត្បូងថា ប្រទេសថៃកំពុងបន្តពង្រឹងបរិស្ថានអាជីវកម្មរបស់ខ្លួន និងបានអញ្ជើញក្រុមហ៊ុននានាមកវិនិយោគក្នុងឧស្សាហកម្មគោលដៅថ្មីៗរបស់ប្រទេសថៃ។

ថ្លែងក្នុងសុន្ទរកថាគន្លឹះថ្ងៃទី24 ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច Somkid Jatusripitak ថ្លែងថាប្រទេសថៃបានកំពុងលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មដែលមានការច្នៃប្រឌិត មនុស្សយន្តនិងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត។

 

 

369153