Issue 46

ប្រទេសថៃនិងម៉ាឡេស៊ីនបានបង្ហាញភាពរួចរាល់របស់ពួកគេក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ។ ឯកឧត្តម Atchaka Sibunruang រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានថ្លែងនៅសិក្ខាសាលាស្តីពី 'កាលានុវត្តភាពអាជីវកម្មក្នុងប្រទេសថៃនិងម៉ាឡេស៊ី' ដែលប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La ទីក្រុងបាងកក នាថ្ងៃទី 2 ខែមីនា ថា "យើងចង់ឃើញការវិនិយោគរបស់ម៉ាឡេស៊ីច្រើនថែមទៀតនៅក្នុងប្រទេសថៃ ជាពិសេសគ្រឿងបន្លាស់រថយន្តនិងឧស្សាហកម្មអេឡិកត្រូនិក។"

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថាប្រទេសទាំងពីរគួរសហការណ៍គ្នាអភិវឌ្ឍវិស័យកៅស៊ូនិងហាឡាល់ ដែលទាមទារការបញ្ជាក់ពីសមភាគីម៉ាឡេស៊ីរបស់នាង។

ឯកឧត្តម Datuk Seri Mustapa Mohamed រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានជំរុញលើកទឹកចិត្តអ្នកវិនិយោគថៃឱ្យធ្វើការវិនិយោគឧស្សាហកម្មហាឡាល់ក្នុងប្រទេសម៉ាឡេស៊ីដើម្បីទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់រដ្ឋាភិបាល អ្នកជំនាញការទីផ្សារនិងបទប្បញ្ញត្តិចំណេះដឹងសាសនាមូស្លីម ដើម្បីវាយលុកទីផ្សាហាឡាល់សកលដោយមានប្រសិទ្ធភាព។

យោងតាមទិន្នន័យផ្លូវការរបស់ម៉ាឡេស៊ីបង្ហាញថា ឧស្សាហកម្មហាឡាល់ក្នុងប្រទេសម៉ាឡេស៊ីបានទាក់ទាញតម្លៃវិនិយោគក្នុងឆ្នាំ2015 ចំនួន 2.6 ពាន់លានដុល្លារ។

 

 

367775