Issue 46

ក្រុមហ៊ុនរថយន្តបរទេសជាច្រើនរួមមាន Toyota, Mazda, Honda, Ford, Audi, BMW, Porsche និង Rolls Royce បានបើកការិយាល័យតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើការកើនឡើងនៃតម្រូវការរថយន្តថ្មីនៅក្នុងប្រទេសនេះ ខណៈដែលប្រជាជនកម្ពុជាជាច្រើនដែលមានចំណូលតិចនៅពេញចិត្តទិញរថយន្តមួយទឹកដែលមានតម្លៃថោកនៅទីផ្សារ។

ទីប្រឹក្សារដ្ឋមន្ត្រី (ពាណិជ្ជកម្ម) លោក Jiranun Wongmongkol បានថ្លែងកាលពីថ្ងៃទី2 ខែមីនា ថា "ពាណិជ្ជករថៃអាចវិនិយោគការនាំចេញគ្រឿងបន្លាស់ចូលមកកម្ពុជា ឬផ្តល់សេវាថែទាំទោចក្រយាននិងយានយន្ត ពីព្រោះពាណិជ្ជករទាំងនេះនឹងរីកចម្រើនជាមួយនឹងការកើនឡើងឧស្សាហកម្មយានយន្ត"។
យោងតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ឱ្យដឹងថាប្រទេសកម្ពុជាបាននាំចូលរថយន្តថ្មីនិង រថយន្តប្រើរួចច្រើនជាង 55,000 គ្រឿងកាលពីឆ្នាំមុន កើនឡើង 10% ខ្ពស់ជាងឆ្នាំ 2014។ ការនាំចូល រថយន្តប្រើរួចមានចំនួនច្រើនជាង 30% នៃការនាំចូលរថយន្តសរុប។

 

 

367825