Issue 46

អគ្គនាយកដ្ឋាន DITP, សភាពាណិជ្ជកម្មថៃ និង Koelnmesse GmbH នឹងរួមសហការគ្នារៀបចំព្រឹត្តិការណ៍ស្បៀងអាហារអាស៊ីនៃ THAIFEX-World ឆ្នាំ 2016 ពីថ្ងៃទី 25 ដល់ទី 29 ខែឧសភា នៅ IMPACT Muang Thong Thani ទីក្រុងបាងកក។

អគ្គនាយករង DITP លោក Supapat Ongsangkoon បានប្រកាសថា មានអ្នកចូលទស្សនាពាណិជ្ជកម្មប្រមាណ 150,000 នាក់ពីជុំវិញពិភពលោកត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក Ongsangkoon ថ្លែងថា "តាមការប៉ាន់ស្មានបង្ហាញប្រតិបត្តិការផ្ទាល់មានតម្លៃប្រមាណ 1.5 ពាន់លានបាត (ប្រមាណ42 លានដុល្លារ) និងចំនួន 7 ពាន់លានបាត (ប្រមាណ 198 លានដុល្លារ) ចំពោះការលក់ក្នុងរយៈពេលមួយឆ្នាំ"។

ក្នុងឆ្នាំ2015 ការនាំចេញផលិតផលអាហាររបស់ប្រទេសថៃមានតម្លៃ 24.4 ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋាន DITP មានផែនការជំរុញការនាំចេញទៅកាន់ទីផ្សារមានសក្កតានុពលនានាដូចជាបណ្តាប្រទេសអាស៊ាន ប្រទេសចិន និងមជ្ឈឹមបូព៌ា។

 

 

367538