Issue 46

ឯកឧត្តម Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និង ឯកឧត្តម Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស ពីថ្ងៃទី 22 ដល់ទី 27 ខែកុម្ភៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មនិងការវិនិយោគជាមួយប្រទេសរុស្ស៊ីនិងបណ្តារប្រទេស CIS ទាំងអស់។

យោងតាមឯកឧត្តម Malee Choklumlerd អគ្គនាយក DITP ប្រាប់ឱ្យដឹងថា គណៈប្រតិភូបានដឹកនាំក្រុមហ៊ុនថៃច្រើនជាង 80 ក្រុមហ៊ុនពីវិស័យជាច្រើនរួមមានស្បៀងអាហារ បរិក្ខារវេជ្ជសាស្ត្រ កៅស៊ូ ការបង្ហាញម៉ូត គ្រឿងបន្លាស់យានយន្ត និងសម្ភារៈសំណង់ ទៅចូលរួមក្នុងសកម្មភាពផ្គូរផ្គងអាជីវកម្មនិងពង្រីកបណ្តាញពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្តារក្រុមហ៊ុនធំៗរបស់រុស្ស៊ី។ ក្នុងឆ្នាំ2016 នេះ
រដ្ឋាភិបាលរំពឹងថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើតឡើងដល់10ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម Choklumlerd ថ្លែងថា "បច្ចុប្បន្ននេះ រុស្ស៊ីកំពុងពិចារណាដល់បណ្តារប្រទេសអាស៊ាន ជាប្រទេសផ្គត់ផ្គង់ស្បៀងដ៏សំខាន់មួយ។ រុស្ស៊ីចង់នាំចូលផលិតផលអាហារយ៉ាងច្រើនដូចជា សាច់មាន់ សាច់ជ្រូក និងផលិតផលកសិកម្ម។ ប្រទេសថៃនិងរុស្ស៊ីក៏បានពិភាក្សាអំពីការនាំចេញកៅស៊ូនិងអង្ករទៅរុស្ស៊ីផងដែរ"។

 

 

367831