Issue 45

តាមសេចក្ដីរាយការណ៍ពីទីស្នាក់ការបរទេសរបស់ DITP ប្រចាំក្រុងYangon បានឲ្យដឹងថា តាមរយៈការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងមក ប្រទេសមីយ៉ាន់ម៉ានាពេលឥឡូវនេះបានបើកចំហរជាងមុនសម្រាប់វិនិយោគិនបរទេស ។

អ្នកស្រី Malee Choklumlerd អគ្គនាយករបស់ DITP បានមានប្រសាសន៍ "ទោះបីជាប្រទេសថៃមានអត្ថប្រយោជន៍ច្រើនជាងប្រទេសផ្សេងទៀតសម្រាប់ការវិនិយោគនៅប្រទេសមីយ៉ាន់ម៉ាក្ដី ក្រុមហ៊ុននៅតែត្រូវការដៃគូជាមួយប្រទេសផ្សេងទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូងក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ"។

លើសពីនេះទៅទៀត ការស្រាវជ្រាវពីក្រុមពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Oxford បានបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងបន្តការរីកលូតលាស់ ប្រាក់ចំណូលរបស់ប្រជាជននិងអំណាចការទិញមានការកើនឡើង។អាជីវកម្មលក់រាយបានកើនឡើងចន្លោះពី 7% និង 15% ចាប់តាំងពីឆ្នាំ 2011។

 

368898