Issue 45

DITP បានប្រារព្ធកម្មវិធីពិព័រណ៍ការបង្ហាញម៉ូដអន្ដរជាតិនិងពិព័រណ៌ស្បែកអន្ដរជាតិលើកទី 34 នាទីក្រុងបាងកក (BIFF&BIL 2016) នៅសាលមហោស្រព អ៊ិមផេកមឿងថងថានីចាប់ពីថ្ងៃទី 9 ដល់ 13 ខែមីនា។

ការពិព័រណ៍នេះបានបង្ហាញពីសក្តានុពលអាជីវកម្មឧស្សាហកម្មម៉ូដនិងការរចនាម៉ូដ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទការចាប់យកវិញ្ញាណការច្នៃប្រឌិត។

អ្នកស្រី Malee Choklumlerd អគ្គនាយករបស់ DITP បានមានប្រសាសន៍ថា "យើងមានបំណងក្នុងការធ្វើឲ្យប្រទេសថៃទៅជាសិតនិន្នាការម៉ូដប្រចាំតំបន់"។

សម្រាប់ BIFF&BIL 2016 , DITP បានជូលអ្នករចនាម៉ូដទំនិញជាង 75 នាក់សម្រាប់រោងរចនាអភិវឌ្ឍន៍ការរចនា
ម៉ូដដែលមានអ្នកជំនាញពីប្រទេសជប៉ុន អឺរ៉ុបនិងអាស៊ានបានដឹកនាំអ្នកចូលរួមតាមរយៈការអភិវឌ្ឍន៍ទំនិញ។ យីហោរបស់ថៃបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះរួមមានឈុតហែលទឹក Zabede សម្រាប់ស្ដ្រីឥស្លាម,ការុង Nodething ពីសរសៃធម្មជាតិនិងការុងត្រាផ្កាយសមុទ្រ ដែលជាសម្ភារៈសំណល់នាំមកប្រើប្រាស់បាន។

 

389126