Issue 45

DITP បានចូលរួមជាមួយសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សហកម្មថៃ ទីប្រឹក្សានាំចេញជាតិថៃនិងសមាគមន៍ធានាគារថៃដើម្បីចុះហត្ថលេខាលើអនុស្សាណៈស្ដីពីការយោគយល់ (MOU) សម្រាប់ជំហានទីពីរនៃគម្រោងគាំទ្រសកម្មវិស័យសហគ្រាសខ្នាតតូចមធ្យមនៅថ្ងៃទី 10 ខែកុម្ភៈ។
អង្គការនឹងចំណាយទឹកប្រាក់ 400 លានបាតដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចមធ្យមជាង 2,600 របស់ថៃក្នុងការ
ចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅបរទេសនិងការជជែកអំពីអាជីវកម្មលើតម្លៃការនាំចេញដែលមានចំនួនកើនឡើង។ ជំហានដំបូងការគម្រោងនេះបានចំណាយជាង 8,600លានបាតសម្រាប់តម្លៃការនាំចេញ។

លោកជំទាវ Apiradee Tantraporn រដ្ឋមន្ដ្រីក្រសួងពាណិជ្ជ បានមានប្រសាសន៍ថា "គម្រោងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អាជីវករថៃ ជាពិសេសសហគ្រាសខ្នាតតូចមធ្យមដែលមានប្រាក់ដើមទុនមានកំណត់។ ប្រសិនបើពួកគេអាចជួបជាមួយអតិថិជនបរទេសនៅក្នុងកម្មវិធីការតាំងពិព័រណ៍ឯនាយសមុទ្រ ពួកគេអាចនឹងជួបអតិថិជនគោលដៅ ការពង្រីកពាណិជ្ជកម្ម និងឆ្ពោះទៅកាន់អាជីវកម្មដ៏មាននិរន្តរភាព" ។

 

 

368923