Issue 44

នាយកដឹកនាំទូទៅរបស់ DITP ម៉ាលី ឆូកលុមឡឺត បានប្រកាសថាអ្នកជំនួញនាំចូលកៅស៊ូដែលមកពី១០០ក្រុមហ៊ុន ទូទាំងពិភពលោកនឹងមកចូលរួមក្នុងការចរចារជាមួយអ្នករៀបចំកម្មវិធីនៅសណ្ឋាគារ សេតារា ក្រេន និង សេត្រល ផ្លាសា លេតផ្រា ក្នុងទីក្រុងបាងកក នៅថ្ងៃទី ២៩ ខែ កុម្ភៈ ដល់ថ្ងៃទី២ ខែ មីនា។

"រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានធ្វើប្រតិការនយោបាយរបស់រដ្ឋាភិបាលដើម្បីរកផ្លូវក្នុងការបង្កើនតំលៃកៅស៊ូក្នុងស្រុក" តាម ប្រសាសន៍របស់ ឆូកលុមឡឺត។ " សំរាប់ព្រឹត្តិការណ៍នេះ DITP បានអញ្ជើញអ្នកបណ្តាក់ទុនពីប្រទេសម៉ាឡេស៊ី វៀតណាម ចិន អេស៊ីប ហុងកុង អាព្រិចខាងត្បូង ស៊ូដេន ឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសអារ៉ាប់ ចូលរួមក្នុងការចរចារនេះ។"

ការតាំងបង្ហាញកៅស៊ូ និងរោងចក្រទេសចរណ៍នឹងជួយផ្សព្វផ្សាយក្នុងរូបភាពល្អៗដល់កៅស៊ូថៃ។ ថ្មីៗនេះ អ្នកឧស្សាហ កម្មប្រទេសថៃផលិតកៅស៊ូមធ្មជាតិបានប្រហែល៤លានតោនជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៤ ធ្វើការនាំចេញបាន ៨៦% នៃកៅស៊ូទាំងអស់ដែលមានទឹកប្រាក់ចំនួន ៦ពាន់លានដុល្លាអាមេរិច។

 


 

369167