Issue 43

ការនាំចេញសាច់មាន់ស្រស់ និងកកយ៉ាងខ្ពស់មានចំនួន ៦២២,០៧១ តោនក្នុងឆ្នាំ២០១៥ ដែលគិតជា តំលៃទឹកប្រាក់ ២.៤ពាន់លានដុល្លា។ ទីផ្សារចំបងមានដូចជា ប្រទេសជប៉ុន អង់គ្លេស ហូឡង់ ឡាវ និងសឹង្ហ បុរី តាមប្រសាសន៍របស់ ម៉ាលី ឆុកលុមឡឺត នាយកដឹកនាំទូទៅនៃ DITP កាលពីថ្ងៃទី ២៥ ខែ មករា។

"ពាណិជ្ជកម្មថៃមានការផ្តោតសំខាន់ទៅលើការដំណើរការលើវិស័យកសិកម្ម និងផលិតផលពីកសិដ្ឋានចិញ្ចឹម សត្វ មានដូចជា សាច់ផ្នែកខាងក្នុងដែលមានលក្ខណៈស្តង់ដា។ កម្មកររបស់យើងមានជំនាញយ៉ាងខ្ពស់" តាមប្រសាសន៍របស់ ឆុកលុមឡឺត។

ប្រធានការិយាល័យការតាំងពិព័ណពាណិជ្ជកម្មក្នុងទីក្រុងសេអ៊ូល ផានណត ផុនយ៉ាហត្រា បានប្រកាសថា អជ្ញាធ័រប្រទេសកូរ៉េខាងត្បូងនឹងផ្តោតលើការបំពាក់ឧបករណ៍សម្រួលដល់កសិដ្ឋានចិញ្ចឹមមាន់ថៃ កាលពីខែ មករា ក្នុងការនាំចេញសាច់មាន់ពីប្រទេសថៃទៅកាន់ប្រទេសកូរ៉េខាងត្បូង។

 


 

 

368995