Issue 42

ក្រសួងសាធារណៈការ និងដឹកជញ្ជូនមានគំរោងសំរាប់ពង្រឹងផ្នែកសាធារណៈការ និង ដឹកជញ្ជូនដោយធ្វើ ហេដ្ឋារចនាសម្ព័ន្ធក្នុង ឆ្នាំ២០១៦ នៅបាងយៃ ខេត្តកានចនៈបុរី ជាផ្លូវ យាន្តយន្តដែលនឹងរៀបចំនៅខែមិថុនា។ ផ្លូវនេះកំណត់ជាបីដំណាក់កាល ដែលនឹងមាន សារៈសំខាន់រវាងសេដ្ឋកិច្ចថៃ និងមីយ៉ាន់ម៉ាដោយសារផ្លូវភ្ជាប់នេះ។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អាខុម ធើមភីតាយ៉ាផាយសិតបានលើក ឡើងកាលពីថ្ងៃទី ១០ ខែមករាថា កាលពីឆ្នាំមុនក្រសួងការពង្រឹងផ្លូដឹកជញ្ជូនដី ទឹក និងខ្យល់ជាច្រើនកន្លែងដែលវាជាផ្នែកជួយផ្តត់ផ្តង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចប្រទេស ឲ្យមានលក្ខណៈស៊ីមីទ្រី។

"ក្នុងឆ្នាំ២០១៦នេះក្រសួងនឹងមានគំរោងបន្ថែមក្នុងការពង្រីកផ្លូវ ដូចជា ផ្លូវរទេះភ្លើងផ្លោះ និងផ្លូវយាន្តយន្តចែកជាបី" តាមប្រសាសន៍បន្ថែមរបស់ធើមភីតាយ៉ាផាយសិត។ ក្រសួងមានគំរោងធ្វើទូរទេះភ្លើងអគ្គីសនីចំនួន១០បន្ថែម។ ការពង្រីកទូរទេះភ្លើងនេះនឹងរួម បញ្ជូលក្នុងគំរោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិលើកទី១២។

 

 

 

368915