មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងរូមបានសហការជាមួយខូណាដ (Consorzio Nazionale Dettaglianti) ដែលជាសាខាផ្សារទំនើបធំជាគេងក្នុងប្រទេសអ៊ីតាលីដែលធ្វើការរៀបចំកម្មវិធីផ្សព្វផ្សាយផលិតផលអាហារថៃនៅរសជាតិនៃThailand@CONAD 2015 ក្នុងខែឧសភា។ ផលិតដែលទទួលការចូលចិត្តមានដូចជា អង្ករ ស្រាបៀ និងផលិតផលអាហារដែលធ្វើឲ្យកក។

DITPឃើញពីសារៈសំខាន់ការសហការជាមួយផ្សារទំនើបអឺរ៉ុបដ៍ធំដើម្បីផ្សព្វផ្សាយពីផលិតផលអាហារថៃ។ ស្ថានប័នមានគំរោងធ្វើការរួមគ្នាជាមួយផ្សារទំនើបខូណាដម្តងទៀតនាពេលអនាគត។ ប្រសាសន៍របស់ម៉ាលី ឆូកលុមឡើត អ្នកដឹកនាំទូទៅរបស់DITP។

ក្នុង១០ខែដំបូងឆ្នាំនេះជំនួញទ្វេរភាគីរវាងថៃ និងអ៊ីតាលីមានទឹកប្រាក់ចំនួន ២.៧ពាន់លានដុល្លា។ ប្រទេសថៃបាននាំចូលពីអ៊ីតាលីមានចំនួនទឹកប្រាក់ចំនួន១.៥ពាន់លានដុល្លា និងនាំចេញខ្ពស់មានទឹកប្រាក់១.១ពាន់លាន។ ការនាំចេញខ្ពស់រួមមាន គ្រឿងបន្លាស់គ្រឿងយន្ត គ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់ អាហារកក គ្រឿងអលង្ការ និងគ្រឿងបន្លាស់ផ្សេងៗ

 

 

368692