អ្នកដឹកនាំទូទៅរបស់DITP ម៉ាលី ឆូកលុមឡើតបានលើកឡើងកាលពីខែតុលា ឆ្នាំ២០១៥ថា ក្រសួងបានសហការជាមួយវិស័យធនធានមនុស្សក្រៅប្រទេស និងសមាគមន៍អភិវឌ្ឍន៍ឧស្សាហកម្មជប៉ុន និងម៉ូតសំលៀកបំពាក់ប្រចាំសប្តាហ៍ជប៉ុន ដើម្បីនាំអ្នកជំនាញថៃចូលរួមសិក្ខាសាលា (HIDA) អំពីការបង្កើតជំនួញផ្នែកម៉ូតសំលៀកបំពាក់នៅជប៉ុន។

ក្នុងនោះបានផ្តល់ចំណេះដឹងដល់អ្នកជំនាញថៃអំពីម៉ូត ការច្នៃម៉ូត និងទំនោរទីផ្សារពីអ្នកជំនាញការផងដែរ។

តាមប្រសាសន៍របស់ ឆូកលុមឡើតថា អតិថិជនជប៉ុនគឺពិតជាមានចំណាប់អារម្មណ៍លើការច្នៃម៉ូតរបស់ថៃ ហើយក្រុមហ៊ុនថៃនៅតែពង្រឹងបន្ថែមលើគុណភាពវត្ថុធាតុដើម និងការច្នៃម៉ូតដែលជាតំរូវការរបស់អតិថិជនដែលមានលក្ខណះពិសេស និងម៉ត់ចត់។

នៅពេល៩ខែដំបូងក្នុងឆ្នាំប្រទេសទទួលបានចំណូលជាង ១.៩ ពាន់លានដុល្លារអាមេរិចពីការនាំចេញគ្រឿងវាយភ័ណ្ឌ។ ប្រទេសសំខាន់ៗដែលបាននាំចេញដូចជា សហរដ្ឋអាមេរិច ជប៉ុន អាលឺម៉ង់ បារាំង បែលជៀម អង់គ្លេស និងហុងកុង។ ជប៉ុនជាប្រទេសទីផ្សារទី២ក្នុងការនាំចេញដែលមានទឹកប្រាក់ជាង ២៩០លានដុល្លារអាមេរិចសំរាប់ការលក់តែមួយមុខ។

សំរាប់ព៌តមានបន្ថែម សូមចូលទៅកាន់  http://www.ditp.th

 

 

 

368762