ក្រសួងពាណិជ្ជកម្មបាននាំក្រុមហ៊ុនខ្សែភាពយន្ត និងខ្សែភាពយន្តតុក្កតាថៃចូលទៅកាន់ទីផ្សារខ្សែភាពយន្តអាមេរិច និងសន្និបាត២០១៥ ដែលរៀបចំនៅសណ្ឋាគារ ឡាវ សាន់តា ម៉ូនិកា ប៊ិច កាលពីថ្ងៃទី៤ ដល់ទី១១ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្នុងកំឡុងពេល៥ថ្ងៃដំបូង ពាជណិជ្ជកម្មថៃបានបង្កើតប្រាក់ជាង២៨៤លានបាតក្នុងចរចាជំនួញ។

ក្នុងឧស្សាហកម្មបែបកំសាន្តនេះ ដែលមានការចូលលរួមពីក្រុមហ៊ុនថៃ ដូចជា ក្រុមហ៊ុនអាហារ វាយភ័ណ្ឌ គ្រឿងអលង្ការ ស្បា និងអង្ករធម្មជាតិដែលជាកត្តាទាក់ទាញពីអ្នកនាំចូលជា៦០ប្រភេទ និងជាក្រុមផ្សារទំនើបបធំៗ។

ឆ្នាំនេះក្នុងរយះពេល៩ខែដំបូង សហរដ្ឋអាមេរិចបបានក្លាយជាទីផ្សារនាំចេញធំជាងគេរបស់ថៃដែលមានតំលៃ១៨លានដុល្លារអាមេរិច។ ផលិតផលលក់ដាច់ជាងគេគឺ កុំព្យួរទ័រ និងបំពាក់កុំព្យួរទ័រ ផលិតផលជ័រកៅស៊ូ ទូរទស្សន៍ និងឧបករណ៍វិទ្យុ គ្រឿងអលង្ការ វាយភ័ណ្ឌ និងអាហារផងដែរ។ គិតជាទឹកប្រាក់ប្រមាណជាង ២៦១៧៤ លានដុល្លាអាមេរិចបានលក់នៅអាមេរិចក្នុងឆ្នាំនេះ។
សំរាប់ព៌តមានបន្ថែម សូមចូលទៅកាន់  http://www.ditp.go.th

 

 

 

386869