នាយកដ្ឋានលើកស្ទួយការវិនិយោគទុន(BOI) បានរៀបចំសន្និសិទមួយស្តីពី "ឱកាសរបស់អ្នកវិនិយោគទុនថៃក្នុងប្រទេស ណៃជីរៀ គិរិស្ថាន បង់ក្លាដេសនិងប៉ាគិស្ថាន” សម្រាប់ការស្វែងរកឱកាសវិនិយោគទុនរបស់ថៃក្នុងទីផ្សារថ្មីទាំងបួននៅថ្ងៃទី 12 ខែតុលា

យោងទៅតាមប្រសាសន៏របស់អគ្គលេខាធិការនាយកដ្ឋានលើកស្ទួយការវិនិយោគទុន (បី អូ អាយ) លោកឆូកឌី កែវសែង មានអោយដឹងថាសន្និសិទបានផ្តល់ព័តមានអោយអ្នកវិនិយោគទុនទាក់ទងទៅនឹងការវិនិយោគទុនក្នុងប្រទេសទាំងនេះព្រមទាំងច្បាប់បែបផែនការវិនិយោគក៏ដូចជាប្រវត្តិសេដ្ឋកិច្ចនិងនយោបាយផងដែរ

លោកបានបន្ថែមទៀតថាប្រទេសទាំងនេះមានសក្តានុពលខ្ពស់ក្នុងការក្លាយទៅជាទីផ្សារសំខាន់សម្រាប់ការវិនិយោគទុនរបស់ថៃរួមទាំងផលិតផលនិងសេវាកម្មនៅថ្ងៃអនាគតទៀតផង

 

 

369140