Issue 38

អគ្គនាយកដ្ឋាន DITP លោកម៉ាលី ឆូកលុមលើតបានប្រកាសថាក្រុមហ៊ុនឌីជីថលចំនួនប្រាំបួនបានចូលរួមព្រឹត្តិការណ៍ MIPCOM 2015ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតលើពិភពលោកសម្រាប់ឧស្សាហកម្មឌីជីថលដែលប្រព្រឹត្តទៅនៅថ្ងៃទី05 ខែតុលា ក្នុងទីក្រុងខែនណេសប្រទស បារាំង។

DITP រួមសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឧស្សាហកម្មស្ហវវ៊ែ (SIPA)និងសមាគមក្រាហ្វិចកុំព្យូទរ័គំនូរជីវចលថៃបាននាំក្រុមហ៊ុនចូលរួមព្រឹត្តិការណ៍ MIPCOM ព្រឹត្តិការណ៍នេះបានធ្វើអោយការលក់កើនរហូតដល់ជាង 4លានដុល្លា ប្រហែល 140លានបាតថៃ។

លោកឆូកលុមលើតមានប្រសាសន៍ថាអ្នកជំនួយរបស់យើងពិតជារីករាយខ្លាំងណាស់ចំពោះលទ្ធផលនេះ យើងនឹងនាំយកមុខជំនួញឌីជីថលជាច្រើនទៀតមកចូលរួមព្រឹត្តិការណ៍ MIPCOM 2016 ព្រោះវាបានបង្ហាញយ៉ាងច្បាស់ថាឧស្សាហកម្មឌីជីថលរបស់យើងមានសក្តានុពលខ្ពស់ទៅលើគុណភាពនិងការច្នៃប្រឌិត

ក្នុងឆ្នាំ2014 តម្លៃសរុបពីក្រុមហ៊ុនឌីជីថលមានចំនួន 46000 លានបាត ឧស្សាហកម្មភាពយន្តបាន 26000 លានបាត និងឧស្សាហកម្មគំនូរជីវចលនិងហ្គេមបាន 20000លានបាត។ ភាពខ្លាំងរបស់ឧស្សាហកម្មនេះគឺពឹងផ្អែកទៅលើសេវាកម្មមុននិងក្រោយពេលប្រើប្រាស់ផលិតផលរួមទាំងក្រាហ្វិចកុំព្យូទ័រផងដែរ។

 

 

 

368759