Issue 48

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនៅប្រទេសថៃ បានដាក់តាំងបង្ហាញផលិតផលចុងក្រោយរបស់ពួកគេ នៅ

មជ្ឈមណ្ឌលតាំងពិព័រណ៌ TAPA ឆ្នាំ 2016 ប្រកបដោយបរិយាកាសរីករាយ។

ថៃ បានបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដែលជាឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត និងរថយន្ដជាយូរណាស់មកហើយ ។ វេទិកា រថយន្ដ និងគ្រឿងបន្លាស់របស់ថៃឆ្នាំ 2016 នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 7 ដល់ទី 10 ខែមេសា នៅឯ BITEC ទីក្រុងបាំងកក ស្ដីអំពីប្រទេសថៃក្លាយជាមជ្ឈមណ្ឌលរថយន្ដ និងគ្រឿងបន្លាស់របស់ អាស៊ាន ។

"ប្រទេសថៃ គឺជាអ្នកដឹកនាំរបស់អាស៊ាន ខាងឧស្សាហកម្មរថយន្ត ហើយយើងមានជំនាញ និងស្តង់ដារខ្ពស់ខាងការផលិត នៅក្នុងឧស្សាហកម្ម រថយន្ត និងគ្រឿងបន្លាស់ ។ ឧស្សាហកម្មទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ។ លោក Malee Choklumlerd អគ្គនាយក DITP និងក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅក្នុងព្រឹត្តិការណ៍នោះ " ។

យោងតាមលោក ​​Choklumlerd តម្លៃនៃការនាំចេញរថយន្តនៅឆ្នាំ 2015 មានតម្លៃ 19.2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសអូស្ត្រាលី ហ្វីលីពីន និងអារ៉ាប៊ីសាអូឌីត ដែលជាទីផ្សារនាំចេញដ៏ធំ ខណៈការនាំចេញ គ្រឿងបន្លាស់រថយន្ត និងរថយន្ដ កើនឡើងដល់ 13 ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលឈរនៅលំដាប់កំពូលក្នុងបញ្ជីអ្នកទិញ ។

លោក Arthit Wuthikaro លេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្មបានថ្លែងថា៖ ក្រៅពីការផលិតគ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនរថយន្តនៅក្នុងប្រទេសថៃ ក៏អាចផលិតនូវគ្រឿងប៉ះប៉ូវថយន្ត និងគ្រឿងបន្ទាប់បន្សំរថយន្តបានផងដែរ ដែលជាកន្លែងផ្ដល់ឱកាសក្នុងការអភិវឌ្ឍផលិតផល និងរកទីផ្សារ ។

សមាគមរោងចក្រផលិតគ្រឿងបន្លាស់រថយន្តរបស់ថៃ នៅតែបន្តគាំទ្រដល់ឧស្សាហកម្មនេះ ជាពិសេសក្នុងការអភិវឌ្ឍម៉ាករបស់ប្រទេសថៃ និងផ្តល់ការបណ្តុះបណ្តាលសម្រាប់បុគ្គលិក នៅក្នុងឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់ ។

លោក Anchana Limpaitoon ប្រធានសមាគម​រោងចក្រផលិត គ្រឿងបន្លាស់រថយន្តរបស់ថៃបានថ្លែងថា៖ "ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ថៃ គួរផ្តោតលើការផលិតគ្រឿងបន្លាស់ដែលមានគុណភាព ដែលមានផលប៉ះពាល់ដល់បរិស្ថាន នេះបើយោងតាម​​និន្នាការពិភពលោក "។ "នៅឆ្នាំនេះសមាគមរំពឹងថា នឹងបង្កើនការនាំចេញពី 3% ទៅ 5% ។ "

រៀបចំរួមគ្នាដោយ DITP សមាគម​រោងចក្រគ្រឿងបន្លាស់រថយន្តរបស់ថៃ សមាគម​ទីផ្សារប្រើប្រាស់គ្រឿងបន្លាស់រថយន្តថៃ សមាគមរួមបញ្ចូលរថយន្ត Worachak និងសមាគមលើកកម្ពស់អ្នកម៉ៅការថៃ ដែល TAPA បានផ្ដល់លក្ខណៈពិសេសដល់អ្នកតាំងពិព័រណ៍ 576 នាក់ពីប្រទេសថៃ និងពីបរទេស ។

ផលិតផល និងសេវាកម្ម ដែលបានបង្ហាញរួមបញ្ចូលទាំងគ្រឿងបន្លាស់រថយន្ត និងសមាសភាគ (OEM / REM ) ប្រេងរថយន្ត / ប្រេងរំអិល / ផលិតផលថែទាំ ឧបករណ៍ / ថ្នាំជ្រលក់ពណ៌ និងម៉ាស៊ីន រថយន្ត ការជួសជុល ការថែទាំ និងសេវាកម្ម ពត៌មានវិទ្យា និងការគ្រប់គ្រង ។

ព្រឹត្តិការណ៍នេះផងដែរក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើបទបង្ហាញផលិតផលថ្មី និងការបង្កើតថ្មី ហើយប្រើវាជាវេទិកាមួយ ដើម្បីពង្រីកឱកាសពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន ។

ស្ថិតក្រោមប្រធានបទ "មជ្ឈមណ្ឌលស្វែងរកពិភពរថយន្ដរបស់ពិភពលោក៖ គំនិតច្នៃប្រឌិតបៃតងនៃផលិតផលដែលមានគុណភាព សម្រាប់កំណើនចីរភាព " TAPA ឆ្នាំ 2016 បានធ្វើបទបង្ហាញពីផលិតផលដែលធ្វើឱ្យបរិស្ថានស្រស់បំព្រង និងការបង្កើតថ្មី ដែលអាចកាត់បន្ថយការបំពុល សំចៃថាមពល និងកាត់បន្ថយការកើនឡើងកំដៅផែនដីជាសកល ។

ផ្នែកសំខាន់ៗ រួមទាំងការតាំងពិព័រណ៍ និងការដាក់បង្ហាញផលិតផល ពីក្រុមហ៊ុនផលិតរថយន្ត​ និងគ្រឿងបន្លាស់នាំមុខគេ ដែលកំពុងធ្វើបទបង្ហាញបច្ចេកវិទ្យាចុងក្រោយបង្អស់ ។ គេក៏បានធ្វើសិក្ខាសាលា លើប្រធានបទដូចជា និន្នាការនាំចេញនាពេលអនាគត ឧបសគ្គនៃការនាំចេញ និងវិធានការពាណិជ្ជកម្មសំខាន់ៗ ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.thailandautopartsfair.com

ដំណើរការដោយ Pimsirinuch Borsub

 

 

386881