ហ៊រីហ្ស៊នប្រទេសថៃមានបទសំភាសន៍ជាមួយ ស្រិរិអន ថេនកាផ្រាសិត មា្ចស់ហាងសំលៀកបំពាក់បុរសទាន់សម័យ ឈ្មោះថាផេនឃៀលលើអំពីរបស់ដែលជំរុញទឹកចិត្តគាត់ និងដំណើរអាថ៌កំបាំងក្នុងការក្លាយជាអ្នកច្នៃម៉ូតសំលៀក បំពាក់ល្បីបំផុតរបស់ប្រទេសថៃ។

តើអ្នកអាចប្រាប់ពួកយើងពីរឿងរ៉ាវរបស់ផេនឃៀលលើ?
យីហោនេះបានបង្កើតឡើងក្នុង២០០៥ក្នុងកំឡុងសម័យប្រលងបញ្ចប់ផ្នែកការស្លៀកពាក់បុរសរបស់ខ្ញុំដែលបាន សិក្សានៅអ៊ីសម៉តនៅទីក្រុងប៉ារីស។ រាល់សំលៀកបំពាក់របស់តែងតែមានរឿងរ៉ាវរបស់វា។ វាជាការជំរុញទឹកចិត្ត ពីសៀវភៅ  បទពិសោធន៍ផ្ទាល់របស់ខ្ញុំដែលបានរៀនចេញពីទីក្រុងប៉ារីស ដំណើរកំសាន្ត សិល្បៈ និងការផ្សាភ្ជាប់ វប្បធ៌មធំផ្សេងៗ។

តើអ្នកចង់បកស្រាយពីលក្ខណៈរបស់យីហោរបស់អ្នកយ៉ាងដូចម្តេច?
ផេនឃៀលលើប្រាប់ពីសំលៀកបំពាក់ដែលមានតិចបំផុត និងមនោសញ្ចេតនាបែបមានស្ទាយ។ វាមិនគ្រាន់សំរាប់ប្រើប្រាស់សំរាប់បុរស រឺស្រ្តីប៉ុនណោះទេតែមានចំនួនក្នុងការច្នៃម៉ូត និងលំអិត ដែលធ្វើវាឡើងដើម្បីប្រើប្រាស់ដោយគ្មាន ភាពធុញគ្រាន់សំរាប់រាល់ថ្ងៃ។ វាឡយទាន់សម័យ និងមានទំនុកចិត្តក្នុងការស្លៀកពាក់។ តាំងតែផេនឃៀលលើមាន លក់គ្រឿងប្រដាប់កាយ យើងទទួលបានអតិថិជនយ៉ាងច្រើនពីសិល្បៈ ដូចជាអ្នកចេញម៉ូតផ្នែកខាងក្នុង ស្ថាប័ត្យករ និងអ្នកផ្សាយពាណិជ្ជកម្ម។

តើទីផ្សារនាំចេញចំបងរបស់អ្នកនៅកន្លែងណាខ្លះ?
ញូយ៉កគឺជាទីផ្សារយើងបាននាំចេញដំបូង ប៉ុន្តែជប៉ុនជាទីផ្សារធំជាង។ បន្ទាប់មកមានសឹង្ហបុរី  និងហុងកុងកុម្មង់ជា ញឹកញាប់។ ចិនក៏ចាប់ផ្តើមចាប់មានចំណាប់អារម្មណ៍ធ្វើការសហការជាមួយយើង ប៉ុន្តែកំពុងពិភាក្សា។

 

តើអ្នកអាចផ្តល់ជាយោបល់ក្នុងការជោគជ័យរបស់អ្នក?
យថាភាពរបស់ផេនឃៀលលើ គឺយកចិត្តទុកដាក់ជាលំអិត និងគុណភាពដែលមានកូនសោរសំខាន់ក្នុងភាពជោគ ជ័យរបស់យើង។ យើងមិនផ្តោតលើភាពលើសលុបរបស់ផលិតផលរបស់យើងទេដូច្នេះយើងជឿរជាក់ថាអតិថិជន មើលឃើញភាពពិសេសនៃសំលៀកបំពាក់របស់គេ។ សំលៀកបំពាក់ខ្លះកំណត់ពីការកែលំអ។ ពីការច្នៃម៉ូតយ៉ាងល្អ យើងនៅតែប្រើប្រាស់តិចនិចបូរាណក្នុងការដេរ។ ជាងកាត់ដេររបស់យើងកាត់ និងដេរមួយផ្នែកយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រាកដថារបស់ទៅដល់អតិថិជនមានគុណភាពខ្ពស់។

តើអ្នកវិធីអ្វីក្នុងការផ្សព្វផ្សាយការងាររបស់អ្នក?
វាជាហាងលក់សំលៀកបំពាក់មួយមានឈ្មោះថា “បេសហ្វ្រេន” ដែលបានបង្កើតឡើងក្នុង២០១១។ វាមានការលើក ទឹកចិត្តពីរឿងតូចមួយដោយ M.R. កុក្រិត ផ្រាមូច ហៅកាត់ មុំ  ដែលជាលក្ខណៈជាហាងលក់សំលៀកបំពាក់បុរស អន្តរជាតិ។ វាជាស្របពេលដែលចញម៉ូតបញ្ចូលគ្នា និងគូជាមួយអាវឆ្នូតថៃជាមួយអាវយឺតអរហ្វតទឹករលក និងខោ ព៌ណចំរុះ។ សំរាប់ខ្ញុំ វាមើលទៅពិសេស និងបូរាណ និងបែបថៃក្នុងយីហោនេះ។

តើអ្វីជាចំនុចខ្លាំងរបស់ឧស្សាហកម្មសំលៀកបំពាក់?
យើងទទួលបានធនធានមនុស្សដែលមានពូកែ និងជំនាញ។ អ្នកចេញម៉ូតថៃចេញម៉ូតថ្មីជាពិសេស ពួកគេមិនខ្មាស់ អៀនក្នុងការចេញម៉ូត។ អ្វីៗទាំងអស់នេះធ្វើឲ្យឧស្សាហកម្មមានការលូតលាស់។

តើអ្នកមានគំរោងអ្វីខ្វះសំរាប់ឆ្នាំ២០១៥ និង២០១៦?
ថ្មីៗនេះយើងបានបង្កើតយីហោមួយទៀតសំរាប់អតិថិជនដែលមានវ័យចំណាស់ ដូច្នេះគំរោងឥលូវនឹងផ្តោតការរក អតិថិជនថ្មីៗ។ យើងនឹងព្យាយាមរកអ្នកទិញពីប្រទេសជប៉ុនឲ្យបានច្រើនជាងមុន និងសង្ឃឹមថានឹងអាចរៀបចំ ពាណិជ្ជកម្មរបស់យើងជាដៃគូជាមួយចិន។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ https://painkillerbkk.com

 

 

368754