CEO របស់វ៉េស្ទឺន ឌីចិថល ខផរ៉េសិន អេន ខមមែនដឺបានកោតសរសើរយ៉ាងខ្លាំងពីការកុម្មង់ដល់ឌីរិកហ្កនណាបនដែលនិយាយទៅកាន់ ហរីសន ប្រទេសថៃ។

តើអ្នកមានអារម្មណ៍យ៉ាងណាដែលបានទទួលការតុបតែងពីរាជ្យវង្សស្តេច ការបញ្ជា (ថ្នាក់ទី៣)នៃការកោតសរសើរយ៉ាងខ្លាំងពីការកុម្មង់ដល់ឌីរិកហ្កនណាបន?
ខ្ញុំពិតជាមានភាពរីករាយចំពោះបុគ្គលិកក្នុងប្រទេសថៃ។ យើងបានវិនិយោគជាច្រើនឆ្នាំមកហើយ និងមានការជួយគាំទ្រពីរាជរដ្ឋាភិបាលលើការវិនិយោគបរទេស (BOI)។ ប៉ុន្តែជាសំខាន់ខ្លាំងគឺយើងមានការគាំទ្រពីបុគ្គលិកផ្ទាល់របស់យើង។ ដូច្នេះខ្ញុំជំនាស់មុខឲ្យពួកគេក្នុងការទទួលពានរង្វាន់នេះ។

តើវ៉េស្ទឺន ឌីចិថលគំរោងសំរាប់ប្រទេសថៃ?
ប៉ុន្មានឆ្នាំមកនេះ ឧស្សាហកម្មរបស់យើងនៅដោះស្រាយជាមួយទីផ្សារភីស៊ីដែលជះឥទ្ធិពលដល់ដំណើរការរបស់យើង។ យើងមិនទាន់មានគំរោងពង្រីកចំពោះដំណើរការនៅប្រទេសថៃនៅឡើយទេ។ ប៉ុន្តែយើងកំពុងសំឡឹងមើលការបណ្តាក់ទុនចុះតាមខ្សែដែលវាជាចំនុចសំខាន់ដែលនៅតែបន្តការបណ្តាក់ទុនក្នុងប្រទេសថៃ។

 

តើអ្វីជាប្រយោជន៍ក្នុងការបណ្តាក់ទុនក្នុងប្រទេសថៃ?
ខ្ញុំអាចនិយាយបានថាមានប្រយោជន៍ច្រើនគួរសម។ មួយដំបូងគឺយើងទទួលបានបុគ្គលិកល្អ និងគុណភាព។ បន្ទាប់ទៀតយើងនឹងទទួលបានកន្លែងដែលយើងសំឡឹងទុកក្នុងវិស័យវិស្វកម្មរបស់យើង។ ប្រទេសថៃជាប្រទេសល្អ និងស្រួលធ្វើជំនួញ។ វាគឺជាជំនួញដែលមានភាពកក់ក្តៅជាមួយបរិស្ថានជុំវិញដែលផ្អែកទៅលើជំនួញច្រើនឆ្នាំរបស់យើងដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និង BOI។ ទាំងអស់នោះហើយដែលធ្វើឲ្យយើងមានទំនុកចិត្តក្នុងការបណ្តាក់ទុននៅប្រទេសថៃ និងបន្តបណ្តាក់ទុន និងដំណើរការទៅមុខនាពេលអនាគត។

តើអ្នកធ្វើយ៉ាងម៉េចជាមួយឧស្សាហកម្មកុំព្យួរទ័រក្នុងប្រទេសថៃ?
រាជរដ្ឋាភិបាលមានគោលនយោបាយដល់វ៉េស្ទឺន ឌីចិថលជាកន្លែងផ្តល់សេវាកម្ម IT ប្រើប្រាស់ពពកដែលខ្ញុំគិតថារាជរដ្ឋាភិបាលមានដំណើរការយ៉ាងល្អនៃឧស្សាហកម្ម IT។

តើវិបត្តនៅទីក្រុងបាងកកមានការប៉ះពាល់ដល់នយោបាយរបស់ក្រុមហ៊ុអ្នកទេ?
ជាការពិតណាស់ថ្មីៗនេះមានវិបត្តកើតជុំវិញពិភពតែគ្រាន់តែមានលក្ខណះខុសគ្នា។ យើងគ្រាន់តែបារម្ភអំពីបុគ្គលិកថៃរបស់យើង ប៉ុន្តែមិនមានភាពប៉ះពាល់ដល់ការបណ្តាក់ទុននៅប្រទេសថៃទេ។ ខ្ញុំបញ្ចូនការងារទៅប្រទេសថៃ ហើយខ្ញុំដឹងថាវាជាកន្លែងសុវត្ថិភាពបំផុត។

 

 

 

368907