នាយកផ្នែកច្នៃប្រឌិតដែលជាទទួលខុសលើការស្វែងរកម៉ូតរបស់ Peakchan បានពន្យល់ពីការប្រែក្លាយផលិតផលដែលផលិតចេញពីក្រចៅឲ្យទៅជាផលិតផលហាយអេន (hi-end)ក្នុងការនាំចេញ។

ហេតុអ្វីបានជាមាន Peakchanនេះឡើង?
ជាចំបងខ្ញុំបានទទួលពានរង្វាន់ជើងឯកថៃពីDEPក្នុងការកែច្នៃក្រចៅទៅជាកំរាលក្រាលនៃក្រសួងពាណិជ្ជកម្មឆ្នាំ២០០៥។ ពានរង្វាន់នេះគឺជាឪកាសសំរាប់ក្មេងស្រីម្នាក់ដែលក្នុងខណៈពេលនោះរកចំណូលបាន២០ ទៅ៣០លានបាតមកពីអតិជនជំវិញពិភពលោកកាម៉ង់ទិញ។ចាប់ពីពេលនោះមកផលិតផលរបស់ Peakchan មានលក់ក្នុងទីផ្សារ។

តើអ្នកគិតថាអ្វីជាលក្ខណពិសេសរបស់ Peakchan?
វាគឺលើចេញម៉ូតប្លែកដែលគ្មានអ្នកធ្វើបាន។ ផលិតផលរបស់ Peakchanផលិតពីក្រចៅសុទ្ធ។ ទស្សវត្សមកនេះ យើងផលិតតែកាតាបពីក្រចៅ។ យើងចាប់រកម៉ូតដែលថៃមានចំណាប់អារម្មណ៍។ ផលិតក្រចៅរបស់យើងមានម៉ូតត្បាញជាមួយដុំថ្មនៅខាងក្នុងមានលក់នៅលើទីផ្សារ២ ទៅ៣ឆ្នាំកន្លងមកហើយ និងក្លាយជាកូនសោរបស់យើង។ សព្វថ្ងៃ ផលិតផលរបស់នៅតែមានលក្ខណៈប្លែកខុសពីគេ។

 

តើផលិតផលមួយណាដែលលក់ជាងគេលើទីផ្សារ?
វាគឹអាស្រ័យទៅលើប្រទេស។ ដូចជានៅសហរដ្ឋអាមេរិច ពួកគេចូលចិត្តការរស់នៅ និងរបស់ទាន់សម័យ ហើយនៅបារាំង និងអ៊ីតាលី ពួកគេចូលចិត្តគ្រឿងសង្ហារឹម និងការតុបតែងផ្ទះ។ ភាគច្រើនផលិតផលរបស់យើងមានតំលៃខ្ពស់ និងជាផលិតផលប្រណិត។

ហេតុអ្វីបានជាអ្នកគិតថាមានគុណសម្បត្តិលើផលិតផលនេះ?
ពីព្រោះសព្វថ្ងៃនេះ មនុស្សភាគច្រើនងាកទៅរកផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ពួកគេត្រូវការផលិតផលជាធម្មជាតិ សិល្បៈ និងហត្ថកម្ម។ ប្រទេសថៃមានឪកាសបង្ហាញពីធនធាន និងស្នាដៃដែលកប់លប់មកវិញ។ ពីមុនផលិតផលពីក្រចៅគឺជាផលិតផលសំរាប់ប្រទេសក្រ ប៉ុន្តែវានឹងប្តូរទៅជាផលិតផលនាំចេញទៅប្រទេសមាននៅមិនយូរខាងមុខ។

រូបភាពល្អៗពី Peakchan

 

 

 

368759