Issue 63

ជាមួយធនធានធម្មជាតិសំបូរបែប និងទីតាំងយុទ្ធសាស្រ្តរបស់ខ្លួន ប្រទេសមីយ៉ាន់ម៉ាគឺជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេសពីជុំវិញពិភពលោក រួមទាំងប្រទេសថៃ ។

វិស័យជាច្រើនក្នុងសេដ្ឋកិច្ចដុះដាលរបស់ប្រទេសមីយ៉ាន់ម៉ានឹងបង្ហាញកំណើនខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខ ព្យាករណ៍​ដោយសមាជិកនាំមុខនៃសហគមន៍ជំនួញថៃ-មីយ៉ាន់ម៉ា ។

"ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មដែលត្រូវការពលកម្មច្រើន ផលិតផលកសិកម្ម និងនេសាទ និងកែច្នៃរបស់ពួកគេ ទេសចរណ៍ និងទូរគមនាគមន៍ និងការអនុវត្តការអភិវឌ្ឍនឹងជាឧស្សាហកម្មដែលលូតលាស់ខ្លាំងក្នុងប្រាំឆ្នាំខាងមុខ" Nattawin Phongsphetrarat អនុប្រធានសមាគមន៍ជំនួញថៃនៃប្រទេសមីយ៉ាន់ម៉ា (TBAM) និយាយ ។

"រដ្ឋាភិបាលមីយ៉ាន់ម៉ាបានលើកកម្ពស់ការវិនិយោគក្នុងវិស័យទាំងនេះ ពីព្រោះពួកវាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ហើយទាំងនេះជាឱកាសជោគជ័យសម្រាប់អ្នកវិនិយោគបរទេសទាំងអស់ ។"

ទិន្នន័យពីគណៈកម្មការវិនិយោគមីយ៉ាន់ម៉ាបង្ហាញថាការវិនិយោគបរទេសសរុបក្នុងប្រទេសបានឡើងដល់ 5.8 ពាន់លាន​ដុល្លារអាមេរិក ក្នុងអំឡុងរយៈពេលចន្លោះពីថ្ងៃទី 1 ខែមេសា ឆ្នាំ2016 និងថ្ងៃទី 31 ខែមករា ឆ្នាំ 2017 ខណៈដែរ​រដ្ឋាភិបាលបានកំណត់គោលដៅ 6 ពាន់លាន​ដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើភណ្ឌបច្ចុប្បន្ន ដល់ថ្ងៃទី 31 ខែមីនា ។ វិស័យកំពូលរួមមានការដឹកជញ្ជូននិងទូរគមនាគមន៍ ផលិតកម្ម អចលនៈវត្ថុ និងថាមពល ។

ទោះបីជាយ៉ាងណាក៏ដោយ Phongsphetrarat ជឿជាក់ថាសហគ្រាសតូច និងមធ្យមជាមួយប្រាក់ចំណេញសរុបតិចជាង 8 លានដុល្លារអាមេរិក (300 លានបាត) គួរតែផ្តោតលើពាណិជ្ជកម្មឆ្លងដែន ។ "ការលក់ផលិតផលគឺជាជម្រើស​ល្អបំផុតសម្រាប់ជំនួញតូចៗ" គាត់និយាយ ។ "ពួកគេអាចបែងចែកពួកវានៅតំបន់ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ឬនាំចេញផលិតផលទៅទីក្រុងយ៉ាងហ្គោន ឬម៉ាន់ដាល័យ ។"

ដោយកម្លាំងទិញក្នុងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិត ការកំណត់តម្លៃត្រឹមត្រូវគឺជាចំណុចសំខាន់ "ផលិតករត្រូវតែ​ផ្តល់ផលិតផលក្នុងទំហំតូច និងធូរថ្លៃ ពីព្រោះអតិថិជនមិនអាចទទួលតម្លៃថ្លៃទេ" Phongsphetrarat ពន្យល់ ។ "ឧបករណ៍​លើ​បណ្តាញ ដូចជា Facebook និង Viber ជះឥទ្ធិពលលើអាកប្បកិរិយាអតិថិជនទីក្រុង និងការសម្រេចទិញ​របស់ពួកគេ ខណៈដែរអតិថិជនក្នុងតំបន់ជនបទចូលចិត្តទីផ្សារប្រពៃណី ។"

លើសពីនេះទៀត ជំនួញត្រូវបានផ្តល់ដំបូន្មានឲ្យរៀបចំក្រោមខ្សែបន្ទាត់សកម្មភាពផ្សព្វផ្សាយទីផ្សារ ដូចជាការបង្ហាញ​ផលិតផល និងការសាកល្បងដើម្បីអប់រំអតិថិជន និងអនុញ្ញាតឲ្យពួកគេមានបទពិសោធន៍ផ្ទាល់ជាមួយផលិតផល ។ គាត់ក៏ជឿជាក់ថាវាមានសារៈសំខាន់ក្នុងការជ្រើសរើសដៃគូក្នុងស្រុកត្រឹមត្រូវ និងសាកល្បងទីផ្សារមុននឹងប្តេជ្ញាពេញ​លេញជាមួយផលិតផលមួយ ។

"ដៃគូជំនួញដើរតួយ៉ាងសំខាន់ក្នុងការជោគជ័យ ឬបរាជ័យនៃជំនួញ ។ ជំនួញបរទេសអាចបង្កើតជាចង្កោមមុននឹងចូល​ប្រទេសមីយ៉ាន់ម៉ា ពួកគេអាចរួមហ៊ុនការិយាល័យ និងធនធានផ្សេងទៀត ដែលជួយពួកគេកាត់បន្ថយចំណាយ និងជ្រៀតចូលទីផ្សារបានរហ័ស និងមានប្រសិទ្ធភាព" គាត់និយាយ ។ "អ្នកគួរតែសិក្សាទីផ្សារឲ្យបានម៉ត់ចត់ដោយទៅប្រទេសមីយ៉ាន់ម៉ាដើម្បីសង្កេតទីផ្សារដោយខ្លួនឯង ។"

TBAM ត្រៀមរួចរាល់ដើម្បីជួយក្រុមហ៊ុនដែលចង់ពង្រីកជំនួញរបស់ពួកគេចូលប្រទេសមីយ៉ាន់ម៉ា ។ បានបង្កើតឡើង​ក្នុងឆ្នាំ 1997 សមាគមន៍ផ្តល់ព័ត៌មានជំនួញនិងវិនិយោគទុន និងដំបូន្មានមានប្រយោជន៍ដល់រដ្ឋាភិបាល និងវិស័យឯកជន ។ វាក៏ជួយពង្រឹងទំនាក់ទំនងរវាងមុខជំនួញនៃប្រទេសថៃ និងសភាពាណិជ្ជកម្មផ្សេងទៀតក្នុងប្រទេសមីយ៉ាន់ម៉ា។

"TBAM បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងាររដ្ឋាភិបាលថៃ រួមទាំង DITP" គាត់និយាយ ។ "ពួកយើងបាន​រៀបចំសិក្ខាសាលាក្នុងប្រទេសមីយ៉ាន់ម៉ាស្ទើរតែមួយខែម្តង និងបានរៀបចំកិច្ចប្រជុំរវាងសហគ្រិនថៃ និងតំណាង​ប្រទេសមីយ៉ាន់ម៉ា ជាពិសេសទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការឯកជនដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេអំពីឱកាសជំនួញ និងឧបសគ្គ ព្រមទាំងផ្សព្វផ្សាយជំនួញថៃក្នុងប្រទេសមីយ៉ាន់ម៉ា ។"

Phongsphetrarat ជឿជាក់ថាច្បាប់វិនិយោគថ្មីរបស់ប្រទេសមីយ៉ាន់ម៉ានឹងផ្តល់ផលប្រយោជន៍កាន់តែល្អ​ដល់អ្នក​វិនិយោគបរទេស និងបន្ធូរបន្ថយការរិតត្បិតវិនិយោគ ។

"មានឱកាសល្អៗសម្រាប់អ្នកវិនិយោគថៃដើម្បីពង្រីកមុខជំនួញរបស់ពួកគេក្នុងប្រទេសមីយ៉ាន់ម៉ា ដោយពួកយើងមាន​គុណ​​​​​​​​ប្រយោជន៍ចម្ងាយភូមិសាស្រ្ត និងអាកប្បកិរិយាអតិថិជនស្រដៀងគ្នា" គាត់និយាយ ។ ពួកគេ [អតិថិជនមីយ៉ាន់ម៉ា] ក៏ស្រឡាញ់ផលិតផល និងសេវាកម្មថៃ ។ បើអ្នកខកខានឱកាសដ៏ល្អនេះ អ្នកមិនអាចរកបានទៀតទេ ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូល www.tbam1997.com

សសេរដោយ Somhatai Mosika

 

366561