Issue 58

 
 

ជាមួយនឹងរយៈពេល 160 នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងបារាំងដែលមានចំណងមិត្ដភាពល្អជាយូរ ជាមួយកិច្ចសន្យានៃសហប្រតិបត្ដិការរយៈពេលច្រើនឆ្នាំទៅមុខទៀត។

Gilles Garachon ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសថៃ ដែលបានចាប់ផ្ដើមទីតាំងទីពីររបស់គាត់ក្នុងព្រះរាជាណាចក្រថៃក្នុងខែតុលា ឆ្នាំ 2015 ដោយបានចំណាយពេលចន្លោះរយៈពេលឆ្នាំ 1999 ដល់ឆ្នាំ 2003 និយាយថា "[ប្រទេសថៃ] វប្បធម៏ និងប្រវត្ដិសាស្ដ្រគឺពិតជាសម្បូរបែបណាស់។ ខ្ញុំស្រឡាញ់ម្ហូបថៃ ប្រជាជនថៃ ភាសាថៃ ហើយខ្ញុំស្រឡាញ់វិថីនៃជីវិតរស់នៅក្នុងប្រទេសថៃ។

Garachon បានអោយដឹងថា "សម្រាប់ពួកយើង ប្រទេសថៃធ្លាប់បានក្លាយជាដៃគូ និងមិត្ដភក្ដិដ៏យូរអង្វែង។ "ប្រទេសថៃនាំចេញនូវសំភារៈអេឡិចត្រូនិច និងអុបទិចជាច្រើនទៅកាន់ប្រទេសបារាំង រួមជាមួយសំលៀកបំពាក់ និងផលិតផលម្ហូបអាហារ ខណៈពេលដែលប្រទេសជាអ្នកនាំចេញធំមួយនៃសំភារៈដឹកជញ្ជូន ដូចជា យន្ដហោះ ឧទ្ធម្ភាគចក្រ និងផ្កាយរណប" ។

ក្នុងឆ្នាំ 2015 ថៃនាំចេញទៅកាន់ប្រទេសបារាំងមានតម្លៃ 2.6 ពាន់លានយូរ៉ូ ខណៈពេលការនាំចេញរបស់បារាំងទៅកាន់ប្រទេសថៃមានតម្លៃសរុប 1.73 ពាន់លានយូរ៉ូ។ យោងតាមស្ថានទូតបារាំង មានក្រុមហ៊ុនបារាំងចំនួន 250 ក្នុងប្រទេសថៃ ដែលជួលមនុស្សអោយធ្វើការសរុប 64,000 នាក់ភាគច្រើនក្នុងឧស្សាហកម្មដូចជា គ្រឿងបន្លាស់រថយន្ដ ឱសថ និងថាមពល។

Garachon ជឿជាក់ថា ការបង្កើតថ្មីនឹងជាកត្ដាមួយយ៉ាងសំខាន់សម្រាប់ប្រទេសដែលស្ថិតក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

"នៅពេលអនាគត យើងចង់ផ្ដោតលើការវិនិយោគក្នុងវិស័យជាច្រើន [ក្នុងប្រទេសថៃ] ដូចជារោចក្រផលិត ផលិតផលទំនើប អាហារ ប៉ុន្ដែក៏ផ្ដោតទៅលើការបង្កើតថ្មីដែរ។ ប្រទេសទាំងពីរកំពុងប្រឈមមុខនឹងស្ថានភាពដែលពួកយើងបានផលិតនូវផលិតផលតែមួយគត់ដោយការបង្កើតថ្មី ដូច្នេះយើងគិតថាប្រទេសទាំងពីរត្រូវតែធ្វើការរួមគ្នា ដើម្បីបង្កើតក្នុងវិស័យជាច្រើនទៀត ដូចជា រោងចក្រផលិកត យន្ដហោះ អាហារ និងគ្រឿងសំអាង ក្នុងនោះប្រទេសថៃគឺល្អបំផុត"។

ជាក់ស្ដែង សហប្រតិបតិ្ដការប្រទេសទាំងពីរ រួមមានរោងចក្រផលិតស្ករសថៃ Mitr Phol កំពុងធ្វើការជាមួយនឹងក្រុមហ៊ុនបារាំង ដើម្បីបង្កើតផលិតផលថ្មីរបស់ខ្លួន ខណៈដែលរោងចក្រផលិតក្រដាស Double A កំពុងវិនិយោគក្នុងរោងចក្រក្រដាសនៅក្នុងប្រទេសបារាំង។

Garachon អោយដឹងថា "ភាពខ្លាំងសំខាន់ពីរសម្រាប់ពាណិជ្ជកម្មថៃជាមួយបារាំងគឺ ទីមួយប្រទេសថៃនៅចំកណ្ដាលនៃអាស៊ាន ហើយទីពីរនោះគឺសេដ្ឋកិច្ចរបស់ថៃបង្ហាញពីសក្ដានុពលសម្រាប់ការរីកចម្រើនចម្រុះ មានកសិកម្ម និងការកែច្នៃអាហារគឺមានភាពខ្លាំង ខណៈដែលសេវាកម្មមានប្រសិទ្ធភាព ហើយឧស្សាហម្មមានការប្រកួតប្រជែង"។

ឯកអគ្គរដ្ឋទូតក៏បានមើលឃើញថាប្រទេសថៃជា "មជ្ឈមណ្ឌលធម្មជាតិ" សម្រាប់តំបន់នេះ ការជឿជាក់នេះភាគច្រើនត្រូវបានធ្វើ ដើម្បីជម្រុញពាណិជ្ជកម្មដូចជាការបើកទ្វារព្រំដែនជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម ហើយនិងការអភិវឌ្ឍន៍បណ្ដាញផ្លូវដែកជាមួយប្រទេសជិតខាង។

Garachon និយាយថា "ការសហការគ្នាយ៉ាងជ្រាលជ្រៅជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងមានផលប្រយោជន៍នៃតំបន់ទាំងមូល មិនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ"។ "សម្រាប់យើង នេះគឺជាតំបន់ដែលមានសំទុះយ៉ាងខ្លាំង ហើយប្រទេសថៃស្ថិតនៅក្នុងតំបន់ស្នូលរបស់ខ្លួន ដោយមានតួនាទីជាអ្នកដឹកនាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះជាហេតុផលដែលយើងចង់បង្កើនទំនាក់ទំនងជាមួយនឹងប្រទេសថៃ"។

ស្ថានទូតបារាំងរៀបចំព្រឹត្ដិការណ៍ជាច្រើន ដើម្បីជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមទាំង 'ការវិនិយោគក្នុងប្រទេសបារាំង' ក្នុងខែតុលា។ ធ្វើរួមគ្នាជាមួយ គណៈកម្មាធិកាចូលរួមអចិន្ដ្រៃនៃប្រទេសថៃ និងសភាពាណិជ្ជកម្មបារាំង-ថៃ ដែលអ្នកចូលរួមនឹងពិភាក្សាពីឱកាសអាជីវកម្មរវាងប្រទេសទាំងពីរ។

គាត់និយាយថា "ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំង ខ្ញុំចង់បង្កើតទំនាក់ទំនងវិជ្ជមានរវាងប្រទេសទាំងពីរ ដើម្បីធ្វើការងារជាមួយគ្នាអោយកាន់តែជិតស្និទ្ធ"។ "យើងត្រៀមរួចជាស្រេចដើម្បីមានវត្ដមាននៅទីនេះ ប៉ុន្ដែនៅតែមានឱកាសធ្វើអ្វីៗបានកាន់តែច្រើនយ៉ាងប្រសើរ"។

រៀបរៀងពាក្យដោយ Pimsirinuch Borsub

 

 

366817